Touch ID សុខ​ៗអត់​ដំណើរការ នេះដំណោះស្រាយ

  • 2018-11-13 04:23:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Touch ID បាន​ប្រែ​ក្លាយ​ជា​មុខងារ​ចម្បង​មួយ​លើ iPhone ក្នុង​ការ​ផ្ទៀងផ្ទាត់​ម្ចាស់​ឧបករណ៍​។ Touch ID នេះ​ក៏​មាន​បំពាក់​លើ​ស៊េរី MacBook ផង​ដែរ ព្រោះ​មាន​ការ​ពេញនិយម​ប្រើប្រាស់​បំផុត​។ 

ចុះ​បើ​ប្រើ​សុខ​ៗ ស្រាប់​តែ​គាំង​មិន​ដំណើរការ​គួរ​ធ្វើ​ដូចម្តេច​?

១)​ ប្រាកដ​ថា​ប៊ូតុង​សម្រាប់​ស្កេន និង​ម្រាមដៃ ស្ងួត​ស្អាត​។ គួរ​ប្រើ​ក្រណាត់​ទន់​ៗ ជូត​សម្អាត​ទាំង​ប៊ូតុង​ស្កេន និង​ម្រាមដៃ ដែល​អាច​មាន​អ្វី​រំខាន​ដំណើរការ​ស្កេន​។ ទឹក ឬ​ញើស​តិចតួច អាច​បង្ក​ការ​លំបាក​សម្រាប់ iPhone ឬ iPad ទាញ​យក​ស្នាម​ម្រាម​ដៃ​។ 

២) ដាក់​ម្រាមដៃ​ស្កេន​ឲ្យ​បាន​ត្រឹមត្រូវ​។ ត្រឹម​ប៉ះ​ប៊ូតុង Home ថ្នមៗ ទុក​ប៉ុន្មាន​វិនាទី ដើម្បី​ឲ្យ​ប្រព័ន្ធ​ពិនិត្យ​មើល​ម្រាមដៃ​។ កុំ​សង្កត់​ប៊ូតុង​ស្កេន​ខ្លាំង​ពេក​។ ប្រាកដ​ថា​ម្រាមដៃ​ស្ថិត​នៅ​លើ​ប៊ូតុង​ស្កេន​ពេញ​លេញ និង​កុំ​ធ្វើ​ចលនា​ម្រាមដៃ ពេល​ប្រព័ន្ធ​ដំណើរការ​។ 

ចំណាំ៖ ករណី​ខ្លះ ពេល​ចង់ Unlock ចូល​ប្រើ​ឧបករណ៍​ជាមួយ Touch ID អ្នក​ប្រហែល​ត្រូវការ​ដាក់​ម្រាម​ដៃ​លើ​ប៊ូតុង​ស្កេន និង​សង្កត់​ប៊ូតុង Home។ អាច​បិទ​មុខងារ​នេះ​បាន ហើយ​បើក​ដំណើរការ Rest Finger to Open ដែល​ស្ថិត​នៅ​ក្នុង Settings > General Accessibility > Home Button។ 

៣) ដោះ​សម្បក​ការពារ​ចេញ និង​កញ្ចក់​ការពារ​អេក្រង់ បើ​វា​ស្ថិត​នៅ​ពី​លើ​ប៊ូតុង​ស្កេន​។ សម្បក​ការពារ​ប្រហែល​អាច​រាំង​ខ្ទប់​កម្តៅ និង​រារាំង Sensor Touch ID មិន​ឲ្យ​ដំណើរការ​ស្កេន​ម្រាមដៃ​បាន​ត្រឹមត្រូវ​។ 

៤) បិទ​បើក​ឧបករណ៍ ព្រោះ​បញ្ហា Touch ID អាច​ដោះស្រាយ​បាន​បណ្ដោះ​អាសន្ន​ដោយ​ការ​បិទ​បើក​ដើម្បី​ឲ្យ​ប្រព័ន្ធ​សម្រួល​ដំណើរការ​។ 

៥) ចូល​ទៅ​កាន់ Settings > Touch ID & Passcode ហើយ​បិទ​ដំណើរការ​ជម្រើស​ទាំងអស់​បាន​ឃើញ​។ បន្ទាប់​មក បិទ​បើក iPhone ឬ iPad ហើយ​បើក​ដំណើរការ​មុខងារ​ទាំង​នេះ​ឡើង​វិញ បើ​ចង់​ប្រើ​។ 

៦) លុបចោល​ទិន្នន័យ​ម្រាម​ដៃ និង​បិទ​បើក​ឧបករណ៍​។ ពេល iPad បើក​ម្តង​ទៀត អាច​បញ្ចូល​ស្នាម​ម្រាមដៃ​ថ្មី​បាន​។ នេះ​ដោយសារ​ការ​រៀបចំ​បញ្ចូល​ទិន្នន័យ​ម្រាមដៃ​ពី​ដំបូង​ប្រហែល​ជា​មិន​បាន​ត្រឹមត្រូវ​ពេញលេញ​។ 

៧) ប្រាកដ​ថា​ឧបករណ៍​ប្រើប្រាស់​កំណែទម្រង់​ចុង​ក្រោយ នេះ​អាច​ជា​បញ្ហា​របស់​ប្រព័ន្ធ ដែល​អាច​ដោះស្រាយ​បាន​ជាមួយ​កំណែទម្រង់​ថ្មី​របស់ Apple។ 

៨) ធ្វើការ Reset នូវ Network Setting របស់​ឧបករណ៍​។ អ្នក​ប្រើប្រាស់​មួយ​ចំនួន​អាច​សំណាង​ដោះស្រាយ​បញ្ហា Touch ID ត្រឹម Reset នូវ Network Setting។ 

៩) ទាក់ទង​ហាង​ដែល​បាន​ទិញ​ទូរសព្ទ ឲ្យ​ជួយ​ពិនិត្យ​មើល Sensor របស់ Touch ID។ 

១០) ពិនិត្យ​មើល​បញ្ហា​ បើ​ទើប​នឹង​ទទួល​សេវាកម្ម​ជួសជុល​លើ​ឧបករណ៍​អ្នក​។ ឧទាហរណ៍ បើ​អ្នក​ផ្លាស់ប្ដូរ Camera ឬ​ផ្នែក Hardware ណា​មួយ ហើយ​ស្រាប់​តែ Touch ID លែង​ដំណើរការ​។​ នេះ​អាច​ប៉ះពាល់​ដល់​ខ្សែ​ភ្ជាប់ ឬ​អ្វី​មួយ​ដែល​ចាំបាច់​សម្រាប់ Touch ID ដំណើរការ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ lifewire   ប្រែ​សម្រួល៖ ប៊ុនធឿន