Samsung ចេញ​ផ្សាយ Galaxy A20 ​ប្រើ​អេក្រង់​ Infinity-V ​ថ្លៃ​ត្រឹម ២០០ ដុល្លារ​ស្តើង

  • 2019-03-21 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ការ​ប្រកាស​នូវ Galaxy A10/A30 និង A50 កាល​ពី​ខែ​កុម្ភៈ ​ក្រុមហ៊ុន Samsung ក៏​បន្ត​ចេញ​ផ្សាយ​ម៉ូឌែល​ថ្មី​មួយ​ទៀត Galaxy A20 ក្នុង​ទីផ្សារ​ប្រទេស​រុស្ស៊ី។ ចំណុច​ពិសេសៗ​ម៉ូឌែល​នេះ​មក​ជាមួយ​អេក្រង់​រាង​ដំណក់​ទឹក​ទំហំ ៦,៤ អ៊ីញ (Infinity-V) និង​ថាមពល​ថ្ម​ធំ ៤ ០០០mAh។

+លក្ខណៈ​សម្បត្តិ Galaxy A20:

  • អេក្រង់ ៦,៤ អ៊ីញ SAMOLED កម្រិត​បង្ហាញ ១ ៥៦០ x ៧២០ ភីកសែល
  • បន្ទះ​ឈីប Exynos 7884
  • CPU ប្រភេទ Octa-Core ល្បឿន ១,៦GHz
  • RAM ទំហំ 3GB
  • អង្គ​ផ្ទុក​ 32GB គាំទ្រ​ការ​បន្ថែម microSD
  • កាមេរ៉ា​មុខ 8MP (F/2.0)
  • កាមេរ៉ា​ក្រោយ 13MP (F/1.9) + 5MP (F/2.2)
  • ថាមពល​ថ្ម ៤ ០០០mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស
  • មាន​មុខងារ​ស្កេន​ផ្ទៃ​មុខ​និង​ស្កេន​ខ្ចៅ​ដៃ
  • ដំណើរការ​ប្រព័ន្ធ​ស៊ីម ២
  • តម្លៃ ១៨៥ ដុល្លារ (ទីផ្សារ​ថៃ) / ២១៧ ដុល្លារ (ទីផ្សារ​រុស្ស៊ី)។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា