Lampard សប្បាយ​ចិត្តនឹង​តោខៀវ​ពេល​ចាញ់ Man Utd ៤-០ ​ជាង​ស្មើ​ជាមួយ Leicester

  • 2019-08-19 11:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Chelsea លោក Frank Lampard បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា លោក​មាន​អារម្មណ៍​សប្បាយ​ចិត្ត​នៅ​ពេល​ បាន​ឃើញ​ទម្រង់​លេង​របស់​កូន​ក្រុម​របស់​លោក​លេង​ចាញ់​ក្លឹប Manchester United ក្នុង​លទ្ធផល ៤-០ ជា​ជាង​ទម្រង់​លេង​ប៉ះ​នឹង​ Leicester កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

លោក​បាន​និយាយ​ថា៖ " វា​ជា​រឿង​ពាក់ព័ន្ធ​នឹង​លទ្ធផល​ប្រកួត​ទេ " ។

លោក​បាន​បន្ត​ថា៖ " វា​ពិត​ជា​ចម្លែក​ណាស់ ព្រោះ​ថា​ទោះ​ជា​ចាញ់ ៤-០ ក៏​ដោយ ក៏​ទម្រង់​លេង​របស់​ពួកគេ (កូន​ក្រុម​របស់​លោក) ពេល​ប៉ះ​ Manchester United ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ជាង​ប្រកួត​ប៉ះ​នឹង​ Leicester '' ។

លោក Lampard បាន​ដឹកនាំ​ប្រកួត​ផ្លូវការ​បាន ៣ប្រកួត​ហើយ ដោយ​ក្នុង​នោះ​ ចាញ់ ២ប្រកួត និង​ស្មើ ១ប្រកួត៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី