iPhone 11 នឹងមានមកស្រាប់នូវក្ដារចុចភាសាខ្មែរ មិនបាច់ដំឡើងឡើយ

  • 2019-09-11 08:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


iPhone 11 និង iPhone 11 Pro/Pro Max នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​លើ​ទីផ្សារ​ធំៗ​មួយ​ចំនួន​នា​ថ្ងៃ​ទី ២០ ខែ​កញ្ញា​ខាង​មុខ។ ស្មាតហ្វូន​ទាំង​បី​នេះ​នឹង​មាន​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 13 មក​ស្រាប់​តែ​ម្ដង។

iOS 13 នេះ​ដែរ គឺ​ Apple បាន​ដាក់​បញ្ចូល​ជា​លើក​ដំបូង​នូវ​ក្ដារ​ចុច​ជា​ភាសា​ខ្មែរ​។ ដូច​នេះ​អ្នក​ប្រើ​ប្រាស់​មិន​ចាំ​បាច់​ដំឡើង​កម្មវិធី​ក្ដារ​ចុច​បន្ថែម​ពី​លើ​នោះ​ទេ ប្រសិន​បើ​ចង់​សរសេរ​អក្សរ​ខ្មែរ​ដូច​មុន​នោះ។

iPhone 11 មាន​តម្លៃ​ចាប់​ពី ៦៩៩ ដុល្លារ ហើយ iPhone Pro និង Pro Max មាន​តម្លៃ​​ចាប់​ពី ៩៩៩ ដុល្លារ និង​ចាប់​ពី ១ ០៩៩ ដុល្លារ៕

ចុចអាន ៖ មក​ដឹង​ច្បាស់អំពី​ចំណុច​ពិសេសៗ​ iPhone 11 Pro និង​ 11 Pro Max

អត្ថបទ៖ សុខហេង