អ្នក​កាន់​ស្មាតហ្វូន Sony ពីរ​ម៉ូឌែល​បាន​ឡើង Android 10 នឹង​គេ​នឹង​ឯង​ដែរ​នៅ​ខែ​ធ្នូ

  • 2019-11-18 01:16:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ប្រទេស​ជប៉ុន Sony ​ថ្មីៗ​នេះ​ទើប​តែ​ប្រកាស​ជា​សាធារណៈ​ថា​មាន​ស្មាតហ្វូន​ត្រកូល Xperia ចំនួន​ពីរ​ម៉ូឌែល​របស់​ខ្លួន​ដូច​ជា Xperia 1 និង Xperia 5 បាន​ស្ថិត​ក្នុង​ចំណោម​ស្មាតហ្វូន​ដំបូង​អាច​ដំឡើង​ទៅ​កាន់​ប្រព័ន្ធ​ Android 10 ​ជំនាន់​ចុង​ក្រោយ​នៅ​ខែ​ធ្នូ​ខាង​មុខ។

ទីផ្សារ​នាំ​ចេញ​ស្មាតហ្វូន​របស់​ក្រុមហ៊ុន Sony នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ហាក់​កំពុង​ដុនដាប​ខ្លាំង​ឡើង ដោយ​លើ​ទីផ្សារ​បច្ចុប្បន្ន​មាន​តែ Xperia 1/5 ប៉ុណ្ណោះ​ដែល​នៅ​សកម្ម​ជាង​ម៉ូឌែល​រួម​ត្រកូល​ដទៃ។ ក្រៅ​ពី​ម៉ូឌែល​ដូច​បញ្ជាក់​ខាង​លើ ត្រកូល Xperia ដទៃ​ទៀត​នឹង​ត្រូវ​ពន្យារ​ការ​អាប់ដែត​លើក​ទៅ​កាន់​ដើម​ឆ្នាំ ២០២០។

ក្នុង​នោះ​រួម​មាន Xperia 10, Xperia 10 Plus, Xperia XZ2, Xperia XZ2 Compact, Xperia XZ2 Premium និង Xperia XZ3 សុទ្ធ​សឹង​មាន​ឈ្មោះ​អាច​ដំឡើង Android 10 នា​ឆ្នាំ​ក្រោយ តែ​មិន​ទាន់​លម្អិត​កាលបរិច្ឆេទ​ជាក់លាក់​នៅ​ឡើយ៕

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា