ស្ដាប់ Tones And I ច្រៀងបទ "Dance Monkey” ផ្ទាល់ ពីរោះយ៉ាងណាដែរ?
- 2020-01-21 09:52:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដាប់ Tones And I ច្រៀងបទ "Dance Monkey” ផ្ទាល់ ពីរោះយ៉ាងណាដែរ?
ចន្លោះមិនឃើញ
Dance Monkey កំពុងក្លាយជាបទចម្រៀងល្បីមួយលើពិភពលោក ដោយសារមានភ្លេងពីរោះរណ្ដំ ហើយម្ចាស់បទដែលមានឈ្មោះថា Tones And I មានសំនៀងប្លែកពីតារាចម្រៀងទូទៅផងដែរ។
ចង់ដឹងថាពេលច្រៀងផ្ទាល់ សំឡេងរបស់ Tones And I ខុសពីបទចម្រៀងដែលថតស្ទូឌីយោឬយ៉ាងណានោះ ទស្សនាការសម្ដែងផ្ទាល់របស់ Tones And I ពេលចូលរួមក្នុងកម្មវិធី The Tonight Show Starring Jimmy Fallon កាលពីពេលកន្លងទៅ ៖
Tones And I មានឈ្មោះពិតថា Toni Watson ដែលជាអ្នកចម្រៀងនិងអ្នកសរសេរចម្រៀងវ័យ ១៩ ឆ្នាំ សញ្ជាតិអូស្ត្រាលី។ បទ "Dance Monkey” គឺជាបទចម្រៀងទីពីររបស់ Toni ដែលចេញផ្សាយកាលពីខែឧសភាឆ្នាំ ២០១៩ និងបានឈរលេខមួយលើប្រទេសជាង ៣០៕