Lukaku៖ គ្រូ Inter ធ្លាប់​ស្ដី​ឲ្យ​ខ្ញុំ​ថា លេង​អន់​ដូច​សំរាម មុខ​គេ​គ្រប់​គ្នា

  • 2020-01-25 01:44:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បែលហ្សិក​ Romelu Lukaku បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក Antonio Conte ធ្លាប់​ស្ដី​ឲ្យ​ខ្លួន​ថា លេង​អន់​ដូច​សំរាម កាល​ពី​ពេល​កន្លង​ទៅ។

Lukaku បាន​លើកឡើង​ថា៖ " ខ្ញុំ​ចាំ​បាន​ កាល​ពី​ប្រកួត Champions League ដំបូង​របស់​ខ្ញុំ​ប៉ះ​នឹង​ក្លឹប Slavia Prague។ ពេល​នោះ​ខ្ញុំ​លេង​អន់​មែនទែន បន្ទាប់​មក​លោក Conte ក៏​ស្ដី​ឲ្យ​ខ្ញុំ​ចំៗ​ថា ខ្ញុំ​លេង​អន់​ដូច​សំរាម ចំពោះ​មុខ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត " ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា៖ " គាត់​ថា បើ​ខ្ញុំ​នៅ​តែ​លេង​អញ្ចឹង​ទៀត ខ្ញុំ​នឹង​ត្រូវ​ដូរ​ចេញ​បន្ទាប់​ពី​លេង​បាន ៥នាទី។ តាំង​ពី​ពេល​នោះ​ហើយ​ទើប​ខ្ញុំ​ចាប់​ផ្ដើម​មាន​ភាព​ជឿជាក់។ គាត់​មិនមែន​ស្ដី​ឲ្យ​តែ​ខ្ញុំ​ទេ នរណា​ក៏​គាត់​ស្ដី​ឲ្យ​ដែរ។ ខ្ញុំ​អត់​ដែល​ជួប​គ្រូ​បែប​នេះ គ្រូ​ដែល​ឃើញ​ល្អ​ថា ល្អ ឃើញ​អន់​ថា អន់ " ។

គិត​ត្រឹម​ពេល​នេះ​ដែរ Lukaku រក​បាន ១៤គ្រាប់​ហើយ ក្នុង​ការ​លេង​ ២០​ប្រកួត​ឲ្យ​ក្លឹប​អ៊ីតាលី Inter Milan៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម