ឃើញ​ទិញ​ប្រេស៊ីល​ញឹក​ មាន​ដឹង​ថា​ Real មាន​កីឡាករ​ប្រេស៊ីល​ប៉ុន្មាន​នាក់​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប?

  • 2020-01-25 07:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Real Madrid ធ្លាប់​មាន​កីឡាករ​បរទេស​ចំណានៗ​ជា​ច្រើន​មក​ពី​ច្រើន​ប្រទេស​ រួម​មាន​ទាំង​អង់គ្លេស បារាំង ប្រេស៊ីល និង​អាហ្សង់ទីន​ជា​ដើម។

យ៉ាងណាមិញ ប្រភព​កីឡាករ​បរទេស​របស់​ក្លឹប​អេស្ប៉ាញ​ច្រើន​ជាង​គេ​គឺ ប្រេស៊ីល ដោយ​មាន​កីឡាករ​រហូត​ដល់​ទៅ២៩​នាក់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​។ ក្នុង​ចំណោម​កីឡាករ​ប្រេស៊ីល​ទាំង ២៩រូប​នោះ​ក៏​រួម​បញ្ចូល​ទាំង​កីឡាករ​ល្បីៗ​មួយ​ចំនួន​ដូច​ជា ខ្សែ​ប្រយុទ្ធ​ Ronaldo ខ្សែ​ការពារ​ស្លាប Roberto Carlos ផង​ដែរ។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ​វិញ Real Madrid មាន​កីឡាករ​ប្រេស៊ីល​ដែល​កំពុង​ប្រកប​អាជីព​ ៦រូប ដោយ​មាន​ដូច​ជា៖

  • ខ្សែ​បម្រើ Reiner

  • ខ្សែ​បម្រើ​ Rodrygo

  • ខ្សែ​ការពារ Eder Militao

  • ខ្សែ​ប្រយុទ្ធ​ Vinicius Jr.

  • ខ្សែ​បម្រើ​ការពារ Casemiro

  • ខ្សែ​ការពារ​ស្លាប Marcelo៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី