ឈ្នះ ៦-០ ហើយ Solskjaer ព្រលយថាមួយៗចង់ឲ្យតែ Man Utd ចាញ់
- 2020-01-27 14:08:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈ្នះ ៦-០ ហើយ Solskjaer ព្រលយថាមួយៗចង់ឲ្យតែ Man Utd ចាញ់
ចន្លោះមិនឃើញ
លោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹប Manchester United បាននិយាយទៅកាន់សារព័ត៌មាន BBC Sport នាពេលថ្មីៗនេះថា ម្នាក់ចង់ឲ្យក្លឹបគេធ្លាក់ចេញពីការប្រកួត FA Cup។
លោក Solskjaer បាននិយាយថា ៖ " ដូចអ្នកបានឃើញស្រាប់ហើយ ម្នាក់ៗចង់ឲ្យក្លឹបរបស់យើងធ្លាក់ចេញពីការប្រកួត FA Cup ប៉ុន្តែទោះជាយ៉ាងណាខ្ញុំមិនខ្វល់រឿងទាំងនេះទេ " ។
លោក Solskjaer បានបន្ត ៖ " យ៉ាងណាក៏ដោយ ខ្ញុំនៅតែសប្បាយចិត្តប៉ុន្តែក៏មិនទាន់បន្ធូរដៃដែរ ព្រោះនៅមានការប្រកួតធំៗពីរទៀតនៅពេលខាងមុខ " ។
គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួត FA Cup ក្លឹប Manchester United ទើបតែប្រកួតឈ្នះនឹងក្លឹប Tranmere កាលពីម្សិលមិញ ដែលមានលទ្ធផល ៦-០ ៕