Honda ប្រាប់​ពី​ហេតុផល​ធំ បោះបង់​ក្លឹប​នៅ​អឺរ៉ុប​និង​អាស៊ី ​សម្រេច​ចិត្ត​មក Botafogo

  • 2020-02-10 03:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាត់​ការ​ជម្រើស​ជាតិ​កម្ពុជា Keisuke Honda បាន​​និយាយ​កាល​ពី​ចុង​សប្ដាហ៍​ថា ដោយ​សារ​ភាព​ងប់ងុល​របស់​អ្នក​គាំទ្រ​របស់ Botafogo ទើប​លោក​សម្រេច​ចិត្ត​មក​លេង​នៅ​លីគ​កំពូល​ប្រេស៊ីល។

កីឡាករ​វ័យ​៣៣​ឆ្នាំ​បាន​និយាយ​ក្នុង​សន្និសីទកាសែត​​ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង​នៅ​កីឡដ្ឋាន Nilton Santos Stadium របស់​ក្លឹប Botafogo ថា លោក​បាន​បដិសេធ​ក្លឹប​នៅ​អឺរ៉ុប​និង​អាស៊ី​ជា​ច្រើន បន្ទាប់​​សម្រេច​ចិត្ត​មក​ក្រុម​ដែល​ស្ថិត​ក្នុង​ទីក្រុង Rio de Janeiro ដោយ​សារ​អ្នក​គាំទ្រ។

“ខ្ញុំ​សម្រេច​ចិត្ត​មក​លេង​នៅ​​​នៅ​ទី​នេះ (Botafogo)​ ព្រោះ​មនុស្ស​ជា​ច្រើន​នៅ​ទី​នេះ​កំពុង​រងចាំ​ខ្ញុំ។ ពួក​គេ​បាន​បង្ហាញ​សកម្មភាព​និង​ទាក់ទង​មក​ខ្ញុំ​តាម​រយៈ​បណ្ដាញ​សង្គម។ ខ្ញុំ​មិនដែល​មាន​អារម្មណ៍​បែប​នេះ​ទេ។ ពួក​គេ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ខ្លាំង​ណាស់”។ សម្ដី​របស់​ Honda។

អតីត​កីឡាករ​របស់ AC Milan រូប​នេះ​បន្ត​ថា ដោយ​តែ​ភាព​ងប់ងុល​​របស់​អ្នក​គាំទ្រ ក្លឹប Botafogo​ គាំទ្រ​លោក​និង​បាល់ទាត់ ជា​ហេតុ​ផល​ធំ​ដែល​សម្រេច​ចិត្ត​មក​ប្រេស៊ីល។ ជា​ការ​ពិត​ក្នុង​ថ្ងៃ​បង្ហាញ​ខ្លួន​ដំបូង​អ្នក​គាំទ្រ​ជាង​១​ម៉ឺន​នាក់​​បាន​មក​ស្វាគមន៍ Honda៕ ​

ប្រភព៖ Japantimes   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ