បិទសាលាមួយកន្លែងនៅថៃ ក្រោយកូនសិស្សអាយុ៨ឆ្នាំ ឆ្លងវីរុសកូរ៉ូណា

  • 2020-02-27 00:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្តីប្រពន្ធវ័យចំណាស់មួយគូ និងចៅប្រុសអាយុ ៨ឆ្នាំរបស់ពួកគេ ត្រូវបានធ្វើតេស្តរកឃើញថាមានវីរុសកូរ៉ូណា ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៤០ករណីហើយ នៅក្នុងប្រទេសថៃ។

បើយោងតាមមន្ត្រីក្រសួងសុខាភិបាលថៃបានឲ្យដឹងថា យាយតាទាំង២នាក់នោះបានឆ្លងវីរុសកូរ៉ូណា បន្ទាប់ពីធ្វើដំណើរទៅប្រទេសជប៉ុន ហើយក៏បានចម្លងទៅចៅរបស់ខ្លួន។ ជាមួយនេះ សាលារៀន Phraharuthai Donmuang School ដែលក្មេងប្រុសខាងលើកំពុងរៀន ត្រូវបានបិទទ្វាររយៈពេល ២សប្តាហ៍ ព្រោះខ្លាចថាសិស្សប្រុសនោះ ប្រហែលជាចម្លងទៅមិត្តរួមថ្នាក់។

យ៉ាងណាមិញ សិស្ស និងបុគ្គលិកសាលាទាំងមូល នឹងត្រូវធ្វើតេស្តដើម្បីរកវីរុសកូរ៉ូណា។ ថ្នាក់រៀនរបស់សិស្សប្រុសខាងលើ មានសិស្សសរុប ៣០នាក់ បង្រៀនដោយគ្រូចំនួន ១១នាក់។ មិនតែប៉ុណ្ណោះ សូម្បីតែឪពុកសិស្សប្រុសខាងលើ ក៏ត្រូវធ្វើតេស្តរកវីរុសកូរ៉ូណាដែរ។ ថ្វីបើលទ្ធផលចេញមកអវិជ្ជមាន ប៉ុន្តែបុរសជាឪពុកនោះត្រូវឈប់សម្រាកពីការងារ រយៈពេល ២សប្តាហ៍ដូចគ្នា៕

ប្រភព៖ Khaosod English   ប្រែ​សម្រួល៖ សេង ឡុង