រឿងអាម៉ាស់ ៤ នាំរឿងឈឺក្បាលមិនស្ទើរឲ្យ Apple នៅឆ្នាំ ២០១៧
- 2017-12-20 23:53:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងអាម៉ាស់ ៤ នាំរឿងឈឺក្បាលមិនស្ទើរឲ្យ Apple នៅឆ្នាំ ២០១៧
ចន្លោះមិនឃើញ
សម្របភាពជោគជ័យជុំវិញការបញ្ចេញផលិតផលជាច្រើនក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុនយក្សអាមេរិកមួយ Apple បានរងគ្រោះដោយសាររឿងលេចធ្លាយនិងបញ្ហាលើឧបករណ៍ខ្លួនមិនតិចផងដែរ។
១.ការវាយលុកប្រព័ន្ធ macOS High Sierra:
បើនិយាយពីប្រព័ន្ធសុវត្ថិភាពពិតណាស់ដែល Apple ធ្វើបានប្រសើរជាងក្រុមហ៊ុនណាទាំងអស់ ប៉ុន្តែក្នុងឆ្នាំនេះ សម្រាប់ចេញ macOS ជំនាន់ High Sierra បានជួបរឿងស៊យធំ ២ ដងផ្ទួនគ្នា។ លើកទី ១ ត្រូវបាន Hacker វាយលុកយក Password Keychain របស់អ្នកប្រើប្រាស់ និងលើកទី ២ អាចអនុញ្ញាតឲ្យនរណាម្នាក់ចូលទៅកាន់ Administrator macOS បានដោយពុំមានកូដសម្ងាត់។
២.iPhone X ចាញ់អាកាសធាតុត្រជាក់:
ក្រោយពេល iPhone X ទៅដល់ដៃអតិថិជនបានប៉ុន្មានសប្ដាហ៍ ក៏មានការលេចលឺថាជួបបញ្ហាគាំង Touch លើអេក្រង់ នៅពេលអាកាសធាតុចុះត្រជាក់ខ្លាំង។ ប៉ុន្តែក្រោយមក Apple បានបញ្ចេញកំណែ iOS ថ្មី ជួសជុលចន្លោះប្រហោងនោះបានយ៉ាងរហ័សបំផុត។
៣.កង្វះខាត iPhone X:
តម្រូវការទីផ្សារខ្ពស់នៃ iPhone X អាចជារឿងល្អសម្រាប់ Apple ប៉ុន្តែទំនងជាក្រុមហ៊ុនរបស់លោក Tim Cook ត្រៀមខ្លួនខុសគោលដៅ។ កង្វះខាតនៃទំនិញនៅលើទីផ្សារជាច្រើន ត្រូវបានកកស្ទះ ជាកត្តាធ្វើឲ្យអតិថិជនមួយផ្នែកធំមានការមិនពេញចិត្ត និងបន្តជួបបញ្ហាផ្សេងជាច្រើនទៀត។
៤.មុខងារ Face ID ត្រូវបានបំបែកដោយកូនភ្លោះ:
ថ្វីបើមុខងារ Face ID ជាប្រព័ន្ធសុវត្ថិភាពថ្មីជំនួស Touch ID ក៏ពិតមែន ប៉ុន្តែមិនអាចដំណេីរការបានពេញលេញទាំងស្រុងនោះទេ ក្រោយពេលបុរសជាកូនភ្លោះពីររូបបានសាកល្បង។ មួយទៀតអ្នកស្រាវជ្រាវសញ្ជាតិវៀតណាម ក៏បានបង្កើត Mask មុខក្នុងការ Bypass ប្រព័ន្ធពិសេសមួយនេះបានដោយជោគជ័យ។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ:
បើភ្លេច Sign Out Gmail ពីទូរសព្ទអ្នកដទៃ កុំភ័យមានដំណោះស្រាយ
ខុសគ្នា 100 ដុល្លារ ដងទប់លំនឹង Zhiyun Smooth-Q និង DJI Osmo មានចំណុចខ្លាំងរៀងៗខ្លួន