ភៀសខ្លួនមកនៅអូស្រា្តលី អត់ចេះអង់គ្លេសមួយម៉ាត់ តស៊ូប្រលងបានពិន្ទុ ៩៩,៨៥ និងជួបរឿងស្មានមិនដល់

  • 2018-01-10 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ចិន​ម្នាក់​មាន​ឈ្មោះ​ថា Daniel Hu មិន​អាច​និយាយ​ភាសា​អង់គ្លេស​បាន​សូម្បី​តែ​មួយ​ម៉ាត់ នៅ​ពេល​រូបគេ​បាន​មក​ដល់​ប្រទេស​អូស្ត្រាលី​លើក​ដំបូង ជាមួយ​ឪពុកម្ដាយ​ដែល​ជា​ជនអន្តោប្រវេសន៍។

Daniel Hu

ទោះ​ជា​យ៉ាង​ណា យុវជន Hu បាន​តស៊ូ និង​ខិតខំ​ប្រឹងប្រែង រហូត​អាច​ប្រលង​បាន​ពិន្ទុ ៩៩,៨៥ នៅ​ក្នុង​ចំណាត់​ថ្នាក់​នៃ​ថ្នាក់​ឧត្ដមសិក្សា​របស់​អូស្ត្រាលី ATAR ហើយ​ត្រូវ​អ្នក​ជំនួញ​មាន​ទ្រព្យ​ម្នាក់ ជួយ​បង់​ថ្លៃ​សិក្សា​ថ្នាក់​សកលវិទ្យាល័យ​ជំនួស​ទៀត​ផង។

យុវជន Hu ដែល​មាន​ឪពុកម្ដាយ​ជា​អ្នក​បោសសម្អាត​ផ្លូវ ខ្វះ​តែ ០,០៥ ពិន្ទុ​ប៉ុណ្ណោះ (៩៩,៩០ពិន្ទុ) ដើម្បី​ទទួល​បាន​អាហារូបករណ៍​សិក្សា​សញ្ញាប័ត្រ​ផ្នែក​ច្បាប់។

យ៉ាងណាមិញ លោក David Lee ដែល​បច្ចុប្បន្ន​ជា​អ្នក​ជំនួញ​សម្បូរ​ទ្រព្យ និង​ធំធាត់​ចេញ​ពី​គ្រួសារ​ចិន-ម៉ាឡេស៊ី​ក្រីក្រ ក៏​មក​ដល់​ប្រទេស​អូស្ត្រាលី​ទាំង​គ្មាន​ចេះ​ភាសា​អង់គ្លេស​មួយ​ម៉ាត់​ដែរ។

យុវជន Hu បាន​ប្រាប់​ថា «លោក Lee មាន​ការ​យល់ចិត្ត​ច្រើន​ណាស់ ព្រោះ​លោក​ចាប់ផ្ដើម​ពី​តូចតាច​មក​ដែរ។ លោក​បាន​បង់ថ្លៃ​សិក្សា​នៅ​សកលវិទ្យាល័យ​ឲ្យ​ខ្ញុំ ដែល​វា​ពិត​ជា​អស្ចារ្យ​ណាស់ ហើយ​លោក​ក៏​បាន​ចេញ​ថ្លៃ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​សម្រាប់​ឪពុកម្ដាយ​ខ្ញុំ​ផង​ដែរ»។

យ៉ាងណាមិញ Hu បាន​និយាយ​ថា ឪពុកម្ដាយ​របស់​ខ្លួន​ប្រហែល​ជា​មិន​ទទួល​យក​ដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស​នោះ​ទេ ប៉ុន្តែ​ពួកគាត់​ពិត​ជា​កោត​សរសើរ​ចំពោះ​ទឹកចិត្ត និង​ទង្វើ​របស់ លោក Lee ខ្លាំង​ណាស់។

បច្ចុប្បន្ន​នេះ Hu ត្រូវ​បាន​ក្រុមហ៊ុន​ច្បាប់​ចំនួន ៣ ផ្ដល់​ការងារ​ក្រៅ​ម៉ោង​ឲ្យ​ធ្វើ និង​បាន​ចាប់ផ្ដើម​បើក​ការ​បង្រៀន​ផ្ទាល់ខ្លួន​ទៀត​ផង៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម