ស្ត្រីចំណាស់ រើសក្មេងដែលឪពុកម្តាយបោះបង់មកចិញ្ចឹម ទីបំផុតលទ្ធផលស្មានមិនដល់

  • 2018-01-06 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​វ័យ ៤៩ ឆ្នាំ​រស់​នៅ​ទីក្រុង Anqing ប្រទេស​ចិន បាន​ប្រទះ​ឃើញ​ទារក​ដែល​ត្រូវ​បាន​បោះ​បង់​ចោល​ម្នាក់​មក​ចិញ្ចឹម ដោយ​សារ​តែ​លោក​យាយ​មិន​មាន​កូន​នោះ​ទេ។ ប៉ុន្តែ​ជា​អកុសល​ស្ត្រី​រូប​នេះ មាន​ជីវ​ភាព​ខ្វះ​ខាត​ខ្លាំង​ណាស់ ដែល​ស្ទើរ​តែ​គ្មាន​អាហារ​សម្រាប់​បរិភោគ។ លោក​យាយ​ ក៏​មិន​អាច​មាន​លទ្ធភាព​ទិញ​ទឹក​ដោះ​គោ​សម្រាប់​ទារក​បាន​ឡើយ ដោយ​ជំរុញ​ឱ្យ​លោក​យាយ​ចិញ្ចឹម​ទារក​ដោយ​​ទឹក​បបរ​ជំនួស។

លោកយាយ​បាន​បាត់​បង់​ស្វាមី​ នៅ​ពេល​ដែល​ក្មេង​ស្រី​នេះ​មាន​អាយុ​ទើប​តែ ៤ ឆ្នាំ ដែល​ធ្វើ​ឱ្យ​មាន​ការ​ពិបាក​ខ្លាំង​ក្នុង​ការ​ចិញ្ចឹម​ក្មេង​នោះ។ យ៉ាង​ណា​ក៏​ដោយ លោក​យាយ​បាន​ធ្វើ​ការ​យ៉ាង​លំបាក​ដោយ​ខិត​ខំ​លក់​បន្លែ និង​រើស​អេតចាយ​ដើម្បី​ចិញ្ចឹម​ក្មេង​ស្រី និង​បង់​ថ្លៃ​សាលា​។

នៅ​ពេល​ធំ​ពេញ​វ័យ ក្មេង​ស្រី​នោះ​បាន​ក្លាយ​ជា​នារី​ម្នាក់​ដ៏​ស្រស់​ស្អាត និង​ជោគជ័យ​ខ្លាំង ហើយ​បាន​រៀប​ការ និង​រស់​នៅ​ក្នុង​គ្រួសារ​ដ៏​រីក​រាយ​មួយ។ ប៉ុន្តែ​នាង​មិន​ដែល​ភ្លេច​​ម្ដាយ​ចិញ្ចឹម​របស់​ខ្លួន​នោះ​ទេ។ នាង​បាន​សង់​ផ្ទះ​កម្ពស់​ពីរ​ជាន់​ឲ្យ​ម្ដាយ​ចិញ្ចឹម និង​បាន​ទៅ​សួរ​សុខ​ទុក្ខ​ជា​រឿយ​ៗ​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Viral4Real   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី