កូន​ប្រុស​ទាំង​៣​​ ព្រាប សុវត្ថិ ល្បី​ដល់​ថ្នាក់​បរទេស​​​ជួប​សុំ​ថត​រូប​ជាមួយ (វីដេអូ​)

  • 2018-01-11 02:39:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​មិនធម្មតា​នោះ​ទេ​​កូន​ប្រុស​ទាំង​៣ របស់​កំពូល​តារា​ចម្រៀង​លោក​ ព្រាប សុវត្ថិ ល្បី​ដល់​ថ្នាក់​​ភ្ញៀវ​ទេសចរណ៍​​ដែល​មក​​កម្សាន្ត​នៅ​កម្ពុជា​ក៏​សុំ​ថត​រូប​ជា​មួយ​ដែរ​។ នេះ​បើ​តាម​វីដេអូ​ឃ្លីប​មួយ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ សុវត្ថិ មុន្នីវណ្ណ ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​សកម្មភាព​​​កំលោះ​សង្ហា​ទាំង​៣​រូប​ក្នុង​វីដេអូ​ឃ្លីប​ធ្វើ​ឲ្យ​ហ្វេនៗ​​មួយ​ចំនួន​​​ បាន​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ភាព​រួស​រាយ​រាក់​ទាក់​​របស់​ពួក​គេ​ ទៅ​កាន់​ភ្ញៀវ​បរទេស​ដែល​សុំ​ថត​រូប​ជាមួយ​ ដោយ​មិន​ប្រកាន់​ឫកពា​​ ឆ្មើង​ឆ្មៃ​ថា​ខ្លួន​គឺ​ជា​កូន​ប្រុស​កំពូល​តារា​ចម្រៀង​ប្រចាំ​ប្រទេស​នោះ​ទេ​។​​​ កូន​ប្រុស​ទាំង​៣ របស់​លោក​ ព្រាប សុវត្ថិ ដែល​ភ្ញៀវ​បរទេស​សុំ​​ថត​រូប​​ពោរពេញ​ដោយ​ស្នាម​ញញឹម​ និងគួរសម រួម​មាន សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្នីនាគ និង​ សុវត្ថិ សិរីវុឌ្ឍ​។

នេះមិនមែនជាលើកទី១ទេ ដែលអ្នកទាំងបីត្រូវបានបរទេសសុុំថតរូបអនុស្សាវីយ៍ជាមួយ ដោយកាលពីដំណើរកម្សាន្តនៅប្រទេសជប៉ុន ក៏មានបរទេសសុំថតជាមួយជាហូរហែដែរ។

​ ទស្សនា​វីដេអូ​កូន​ប្រុស​ទាំង​៣ រូប​​ពី​កូន​ប្រុស ​ព្រាប សុវត្ថិ ដែល​ភ្ញៀវ​បរទេស​សុំ​ថត​ខាង​ក្រោម​នេះ​៖​​

​​​​

អត្ថបទ៖ ឆុង ស៊ីណាន