តារាចម្រៀងប្រចាំក្រុម Cranberries ស្លាប់ក្នុងវ័យ ៤៦ ឆ្នាំ

  • 2018-01-16 01:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង Dolores O’Riordan ជាតារាល្បីរូបម្នាក់ដែលជាសមាជិកនិងអ្នកច្រៀងនាំមុខក្រុមចម្រៀងចង្វាក់រ៉កកាលពីទស្សវត្សទី ៩០ “The Cranberries” ទើបតែស្លាប់យប់មិញនេះដោយបានបញ្ជាក់ពីសារព័ត៌មានប្រចាំប្រទេសអៀកឡង់ The Journal។

តារា​ចម្រៀង Dolores O'Riodan

កាសែតដដែលនេះបានសរសេរថា៖ “តារាចម្រៀងប្រចាំប្រទេស​អៀកឡង់ និងអន្តរជាតិ Dolores O’Riordan ទើបតែស្លាប់នៅទីក្រុងឡុងថ្ងៃនេះ។ នាងមានអាយុ ៤៦ឆ្នាំ។ អ្នកចម្រៀងនាំមុខនៃក្រុមចម្រៀង The Cranberries បានស្នាក់នៅទីក្រុង​ឡុង​ដើម្បី​ថត​បទ​ចម្រៀង​ក្នុង​រយៈពេលខ្លីមួយ។ ព័ត៌មានបន្ថែមទៀតនៅពេលនេះគឺមិនទាន់ដឹងនៅឡើយ។" សេចក្ដីបញ្ជាក់នោះបានបន្ថែមទៀតថា៖ “សមាជិកក្រុមគ្រួសារ ពិតជាសោកស្តាយណាស់ចំពោះព័ត៌មានដ៏រន្ធត់នេះ និងសុំពេលវេលាឯកជនសម្រាប់ពេលដ៏លំបាកនេះ។”

គិតត្រឹមពេលនេះ តារារូបនេះមានកូនប្រុសម្នាក់ឈ្មោះ Taylor Baxter Burton និងកូនស្រីឈ្មោះ Dakota Rain និងមានកូនស្រីម្នាក់ទៀតឈ្មោះ Molly Leigh Burton ដែលជាកូនរបស់អតីតស្វាមី Don Burton ដែលនាងបានរៀបការជាមួយកាលពីឆ្នាំ ១៩៩៤ ដល់ ២០១៤៕

អាន​អត្ថបទ៖

ប្រភព៖ pagesix   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី