Chris Brown អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​គុក​ព្រោះ​សត្វ​ស្វា​ចិញ្ចឹម

  • 2018-01-15 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ចង្វាក់ R&B លោក Chris Brown អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​គុក​ដោយ​សារ​តែ​មិន​អាច​ទទួល​យក​សិទ្ធិ​ចិញ្ចឹម​សត្វ​​ស្វា​​ឈ្មោះ Fiji នេះ​បាន។ តារា​វ័យ​ ២៨​រូប​នេះ​ទទួល​បាន​ការ​រិះ​គន់​ជា​ខ្លាំង​ដោយ​បង្ហោះ​រូប​សត្វ​ស្វា​នេះ​ទៅ​កាន់​បណ្ដាញ​សង្គម Instagram បង្ហាញ​ខ្លួន​ជាមួយ​កូន​ស្រី Royalty​។

ពេល​នេះ​ក្រុម ទី​ភ្នាក់​ងារ​រដ្ឋ​ចំពោះ​សត្វ​ព្រៃ​នៅ​កាលីហ្វ័រញ៉ា (California Fish and Wildlife) បាន​ប្រាប់​សារព័ត៌មាន E!New ថា​បន្ទាប់​ពី​តារា​រូប​នេះ​បាន​បង្ហោះ​រួប​ថត​សត្វ​ស្វា​ នៅ​លើ​បណ្ដាញ​សង្គម ពួក​គេ​រក​ឃើញ​ចំណុច​ខ្លះៗ​ដែល​ Chris មិន​បាន​គោរព។

វា​មិន​ស្រប​ច្បាប់​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​នោះ​ទេ ក្នុង​ការ​ចិញ្ចឹម​សត្វ​ស្វា​ដោយ​មិន​មាន​លិខិត​អនុញ្ញាត​ ហើយ​ ទីភ្នាក់ងារ Californai Fish and Wildlife បាន​បញ្ជាក់​ថា Chris ពិត​ជា​មិន​មាន​លិខិត​អនុញ្ញាត​ពិត​ប្រាកដ​មែន។

សត្វស្វា Fiji

ទីភ្នាក់ងារ​ដដែល​នេះ​តម្រូវ​ឲ្យ​ Chris និង​អ្នក​ពាក់ព័ន្ធ​ប្រគល់​ Fiji ទៅ​កន្លែង​ដើម​វិញ​ព្រោះ​មិន​ស្រប​ច្បាប់។ បើ​យោង​ទៅ​តាម​សារព័ត៌មាន TMZ បាន​ឲ្យ​ដឹង​ថា Chris អាច​ត្រូវ​គេ​ប្ដឹង​ពី​បទ ចិញ្ចម​ប្រភេទ​សត្វ​ហាម​ឃាត់​ដោយ​មិន​មាន​លិខិត​អនុញ្ញាត​និង​អាច​ជាប់​គុក​រហូត​ដល់​៦​ខែ។

ក្នុង​ពេល​នេះ​មេធាវី​ផ្ទាល់​ខ្លួន​របស់ Chris Brown លោក Mark Geragos បាន​ប្រាប់​​ E!New ថា​ ពួក​គេ​កំពុង​តែ​ដោះ​ស្រាយ​បញ្ហា​នេះ៕

អាន​អត្ថបទ៖

ប្រភព៖ E!news   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម