ចប់បាត់! ប្រព័ន្ធការពារមីស៊ីលអាមេរិកថ្មី តម្លៃ៣០លានដុល្លារ បាញ់មីស៊ីលសាកល្បងអត់ត្រូវ

  • 2018-02-01 04:22:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងទ័ព​អាមេរិក បាន​ទទួល​បរាជ័យ​ក្នុង​ការ​បាញ់​ទម្លាក់​ម៉ីសីល​សាក​ល្បង ដែល​បាន​បាញ់​​នៅ​រដ្ឋ Hawaii កាល​ពី​ថ្ងៃ ពុធ។ ការ​ប​រាជ័យ​នេះ បាន​ធ្វើ​ឲ្យ​​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​កម្មវិធី​អភិវឌ្ឍ​ម៉ីសីល និង​នុយក្លេអ៊ែរ​របស់ កូរ៉េ​ខាង​ជើង។

មន្ត្រី​យោធា​អាមេរិក​ម្នាក់​ បាន​និយាយ​ថា ប្រព័ន្ធ​ការពារ​ថ្មី​ឈ្មោះ SM-3 Block IIA Missile ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Raytheon,Co រួម​ជាមួយ​ជប៉ុន ដើម្បី​ប្រឆាំង​នឹង​ម៉ីសីល​ចម្ងាយ​មធ្យម (៣ ០០០ ទៅ ៥ ៥០០ គីឡូម៉ែត្រ)។ ប៉ុន្តែ ប្រព័ន្ធការពារ​តម្លៃ ៣០​លាន​ដុល្លារ​នេះ បាន​បរាជ័យ​ក្នុង​ការ​បាញ់​ទម្លាក់ ម៉ីសីល​សាកល្បង​ដែល​បាញ់​ចេញ​ពី​យន្តហោះ​ចម្បាំង​ នៅ​កន្លែង​សាកល្បង Aegis Ashore ក្នុង​រដ្ឋ ហាវ៉ៃ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា ហេតុ​អ្វី​បាន​ជា​ការ​សាក​ល្បង​បរាជ័យ​នោះ​ទេ ហើយ​ពួក​គេ កំពុង​ធ្វើ​ការ​វិភាគ​មួយ​អំពី​បញ្ហា​នេះ។

គួរ​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ការពារ​ខាង​លើ ធ្លាប់​ទទួល​បាន​ជោគ​ជ័យ​ម្ដង​ប៉ុណ្ណោះ​កាល​ពី​ដើម​ឆ្នាំ ២០១៧ ក្នុង​ចំណោម​ការ​សាកល្បង​ទាំង ៣ លើក៕

ចុចអាន ៖

ប្រភព៖ South China Morning Post   ប្រែ​សម្រួល៖ រ័ត្ន