អាមេរិកដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក ៦គ្រឿង ទៅកោះ Guam ព្រោះតែកូរ៉េខាងជើង

  • 2018-01-17 02:52:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងកម្លាំង​អាកាស​អាមេរិក​បាន​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក ប្រភេទ B-52 Stratofortress ដែល​មាន​សមត្ថភាព​អាច​បាញ់​នុយក្លេអ៊ែរ ចំនួន ៦ គ្រឿង ទៅ​កោះ Guam ដើម្បី​បន្ថែម​កម្លាំង​បន្ថែម​ទៀត​ទៅ​កាន់​តំបន់​នោះ រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង បាន​ចំអក​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដោយ​សំដៅ​លើ​ទំហំ​ប៊ូតុង​នុយក្លេអ៊ែរ​របស់​លោក។

យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 Stratofortress

ការ​ដាក់​ពង្រាយ​ជា​ផ្លូវការ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យោធា​អាមេរិក ដើម្បី​រក្សា​វត្តមាន​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​ជា​បន្តបន្ទាប់ នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ប៉ុន្តែ​វា​គាប់​ជួន​ជាមួយ​នឹង​ការ​ចរចា​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង មុន​ពេល​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​រងា​មក​ដល់។

គួរ​បញ្ជាក់​ថា កិច្ចចរចា​នោះ​បាន​កត់សម្គាល់​នូវ​ភាព​រលូន​ដ៏​សំខាន់​បំផុត នៅ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ជិត​ខាង​ទាំង២ ហើយ​សហរដ្ឋអាមេរិក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ដោយ​ប្រុងប្រយ័ត្ន​ថា កិច្ចពិភាក្សា​នេះ​អាច​ផ្ដល់​នូវ​អត្ថប្រយោជន៍​សម្រាប់​ការ​ទូត។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​សេអ៊ូល បាន​សម្រេច​ពន្យារ​ពេល​ធ្វើ​សម​យុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​របស់​ពួកគេ រហូត​ដល់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​បាន​បញ្ចប់ ប៉ុន្តែ​កងកម្លាំង​អាកាស​អាមេរិក​បាន​និយាយ​ថា ខ្លួន​នឹង​រក្សា​កងកម្លាំង​ជា​ប្រចាំ​នៅ​ក្នុង​តំបន់​ខាងលើ បើ​ទោះ​បី​ជា​កិច្ចពិភាក្សា​កំពុង​បន្ត​ក៏​ដោយ។

យ៉ាងណាមិញ ការ​ពិភាក្សា​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង មិន​បាន​រារាំង​ក្រុង​ព្យុងយ៉ាង​ពី​ការ​រិះគន់​ដោយ​ចំហ ចំពោះ​អាមេរិក និង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ទេ៕

យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 Stratofortress

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី