មេដឹកនាំយោធាអាមេរិក គំរាមសម្លាប់សកម្មជន ISIS ដោយប្រើប៉ែល បើមិនព្រមចុះចាញ់

  • 2018-01-11 02:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​កំពូល​នៅ​ក្នុង​ជួរ​កងទ័ព​អាមេរិក បាន​ព្រមាន​ដល់​អ្នកប្រយុទ្ធ ISIS ដែល​នៅ​សេសសល់​ទាំងអស់​ថា ការ​ចុះចាញ់ ឬ​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​ហិង្សា​លើ​កណ្ដាប់​ដៃ​របស់​កងកម្លាំង​ចម្រុះ នឹង​អនុវត្ត​ភារកិច្ច​ដោយ​ប្រើប្រាស់​ឧបករណ៍​ដូចជា គ្រាប់បែក រហូតដល់ ប៉ែល ជាដើម។

លោក John Troxell ដែល​ជា​ទីប្រឹក្សា​ជាន់ខ្ពស់ បាន​ប្រកាស​ពី​ការ​គំរាមកំហែង​នេះ​កាល​ពី​ថ្ងៃ​អង្គារ នៅ​លើ​បណ្ដាញ​សង្គម Facebook និង​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​ស្រដៀង​គ្នា​នេះ​ផង​ដែរ នៅ​​ក្នុង​អំឡុង​ពេល​ដំណើរ​កម្សាន្ត​ថ្ងៃ​ឈប់​សម្រាក​ថ្មី​មួយ​ជាមួយ អង្គការ USO (United Service Organizations)។

លោក John Troxell

«ISIS ចាំ​បាច់​ត្រូវ​យល់​ថា កងកម្លាំង​ប្រដាប់​អាវុធ​មាន​លទ្ធភាព​បំផ្លាញ​ពួកគេ ដូច្នេះ​​ពួកគេ​មាន​ជម្រើស ២ ដែល​គួរ​សម្រេចចិត្ត​ថា​ត្រូវ​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក ឬ ធ្វើ​ជា​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​យើង។ ចុះចាញ់ ឬ ស្លាប់»។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​លោក John។

សារ​ដដែល​នោះ​បាន​សរសេរ​ទៀត​ថា «ប្រសិន​បើ​ពួកគេ​ជ្រើសរើស​មិន​ព្រម​ចុះចាញ់ នោះ​យើង​នឹង​សម្លាប់​ពួកគេ​ដោយ​ការ​រើសអើង​បំផុត មិន​ថា​តាម​រយៈ​ជំនួយ​កម្លាំង​សន្តិសុខ​តាមរយៈ​ការ​ទម្លាក់​គ្រាប់​បែក​លើ​ពួកគេ , បាញ់​ពួកគេ​ចំ​ផ្ទៃ​មុខ ឬ វាយ​ពួកគេ​រហូត​ដល់​ស្លាប់​ដោយ​ប្រើ​ប៉ែល​នោះ​ទេ»។

សារ​ដែល​បាន​បង្ហោះ​នោះ​ក៏​បាន​ភ្ជាប់​ជាមួយ អក្សរ (Hashtag) #ISIS_SurrenderOrDie ផង​ដែរ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា ក្រុម ISIS បាន​បាត់បង់​ទឹកដី​ភាគច្រើន​ដែល​ខ្លួន​ធ្លាប់​គ្រប់គ្រង​នៅ​ប្រទេស​ស៊ីរី ហើយ​ត្រូវ​បាន​គេ​កម្ចាត់​ចេញ​ពី​ជម្រក​របស់​ខ្លួន​នៅ​អ៊ីរ៉ាក់​ទៀត​ផង៕

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី