សាលាបង្រៀនធ្វើម្ហូបលំដាប់អន្តរជាតិ ACAC ប្រកាសឲ្យអាហារូបករណ៍ ២ ឆ្នាំ

  • 2018-02-01 05:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាងមួយឆ្នាំហើយ ដែលវិទ្យាស្ថានម្ហូបអាហារកម្ពុជា (Academy of Culinary Arts Cambodia-ACAC) លំដាប់អន្តរជាតិ បើកដំណើរការនៅកម្ពុជា ដោយបង្ហាត់បង្រៀនធ្វើម្ហូបអឺរ៉ុប អាស៊ី ខ្មែរ ដល់អ្នកដែលចង់ធ្វើចុងភៅលំដាប់អន្តរជាតិនៅហាង និងសណ្ឋាគារលំដាប់ផ្កាយធំៗ។

កញ្ញា ឃាង ស៊ាងណៃ ជំនួយការប្រធានផ្នែកទីផ្សាររបស់ ACAC ប្រាប់ Sabay មុននេះថា មកដល់ពេលនេះ សាលាដែលមានចុងភៅជំនាញពីស្វីស និងកម្ពុជា ជិត ២០ ឆ្នាំ ទទួលបានសិស្សសិក្សា ២ វគ្គរួចមកហើយ។ អ្វីដែលសំខាន់នោះ សិស្សរៀនចប់ នឹងមានជំនាញពិតប្រាកដស្របតាមស្តង់ដារអន្តរជាតិ និងអាចបន្តទៅរៀននៅស្វីស ឬអាចធ្វើជាចុងភៅអាជីពនៅសណ្ឋាគារធំលំដាប់ផ្កាយទៀតផង។

បច្ចុប្បន្ន វិទ្យាស្ថានមានកម្មវិធីរៀនសាកល្បងកន្លះថ្ងៃ ដោយមិនគិតថ្លៃ និងទទួលបានអាហារថ្ងៃត្រង់មួយពេលទៀតផង។

ឆ្នាំថ្មីនេះ កញ្ញា ឃាង ស៊ាងណៃ បានបង្ហើបឱកាសពិសេសសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់រៀននៅវិទ្យាស្ថាន ក្នុងខែមេសា ខាងមុខ គឺសាលានឹងមានការប្រកួតប្រជែងក្នុងកម្មវិធី ទស្សនាដោយសេរី (Open House) នៅ​ថ្ងៃទី ១០ កុម្ភៈ ដើម្បីទទួលបានអាហារូបករណ៍សិក្សាមុខវិជ្ជាម្ហូបអាហារ រយៈពេល ២ ឆ្នាំ។

អ្នកត្រូវចុះឈ្មោះឲ្យបានមុនថ្ងៃទី ៥ កុម្ភៈនេះ ដើម្បីទទួលយកវគ្គធ្វើតេស្ត ផ្នែកសរសេរជាមុនសិន បើសិនជាប់ អ្នកនឹងអាចបន្តការប្រកួត ២ ដំណាក់កាលទៀតនៅថ្ងៃកម្មវិធីតែម្តង។ រីឯអ្នកមិនចង់ប្រកួត អាចដាក់ពាក្សសិក្សានៅថ្ងៃកម្មវិធីផ្ទាល់តែម្តង អ្នកនឹងទទួលបានឈុតកាំបិតមួយឈុត។

សម្រាប់ថ្ងៃកម្មវិធីផ្ទាល់ ១០ កុម្ភៈ នោះ សាធារណជនអាចចូលរួម ដោយសេរីពេញមួយថ្ងៃ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៥ ល្ងាច និងភ្លក់ម្ហូបដោយមិនគិតថ្លៃ ព្រមទាំងអាច៖

  • ដើរទស្សនាបរិវេណវិទ្យាស្ថាន
  • ញ៉ាំអាហារសម្រន់ និងទស្សនាការបង្ហាញនូវការផលិតការ៉េម
  • កម្មវិធីកម្សាន្តសប្បាយផ្សេងៗ
  • ទទួលបានព័ត៌មានសំខាន់ៗផ្សេងៗ និងការបង្កើតទំនាក់ទំនង
  • បទបង្ហាញពីចំណុចសំខាន់ៗរបស់វិទ្យាស្ថាន។

សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធី អ្នកអាចចុះឈ្មោះតាមអ៊ីមែល info@acac.edu.kh / ប្រអប់សារហ្វេសប៊ុក / ទូរសព្ទលេខ ០៩៩ ៥៥៥៥ ២៩ / ០១១ ២៣៤ ០៨៨។ សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធីប្រកួតប្រជែង សូមចុះឈ្មោះតាមអ៊ីមែល info@acac.edu.kh /ប្រអប់សារហ្វេសប៊ុក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

  • ទូរសព្ទ ០៩៩ ៥៥៥៥ ២៩ / ០១១ ២៣៤ ០៨៨ / ០២៣ ៩២២ ២២៦ / ០២៣ ៩២២ ២២៧
  • អ៊ីមែល info@acac.edu.kh
  • វិបសាយ www.acac.edu.kh
  • ផេកហ្វេសប៊ុក Academy of Culinary Arts Cambodia

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី