ចិនសង់ស្ពានអាកាសកាត់ទទឹងផ្លូវ តែមិនរំខានចរាចរសូម្បីបន្តិច ព្រោះប្រើបច្ចេកទេសពិសេស (វីដេអូ)

  • 2018-02-02 04:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង Wuhan របស់​ប្រទេស​ចិន ទើបតែ​បាន​បញ្ចប់​ភារកិច្ច​ផ្នែក​វិស្វកម្ម​ដ៏​អស្ចារ្យ​មួយ ដែល​ប្រទេស​លោក​ខាងលិច ប្រហែល​ជា​នឹក​ស្មាន​មិន​ដល់។

ពួក​គេ​អាច​សាងសង់​ស្ពាន​អាកាស​ដ៏​ធំ​មួយ​ខ្សែ ដែល​ឆ្លង​កាត់​ទទឹង​ផ្លូវ​កណ្ដាល​ទីក្រុង និង​ស្ថិត​នៅ​ពី​លើ​ផ្លូវ​រថភ្លើង​មមាញឹក​បំផុត​មួយ​របស់​ប្រទេស​ចិន ដែល​ត​ភ្ជាប់​ទីក្រុង​ប៉េកាំង និង Guangzhou ដោយ​មិន​រំខាន​ដល់​ចរាចរ​សូម្បីតែ​បន្តិច​ឡើយ។

ផ្នែក​មួយ​នៃ​ផ្លូវ​អាកាស​ឈ្មោះ Changqing Road Overpass នៅ​ក្នុង​ទីក្រុង Wuhan នេះ ត្រូវ​បាន​បង្វិល​ជិត ៩០ ដឺក្រេ​ក្នុង​អំឡុង​ពេល​យប់ ដើម្បី​ត​ភ្ជាប់​ជាមួយ​ផ្នែក​ផ្សេង​ទៀត​នៃ​ស្ពាន​អាកាស ដែល​មាន​ទីតាំង​នៅ​ចំហៀង​នៃ​ផ្លូវ​ដែក។ វា​មាន​ន័យ​ថា ដំបូង​ឡើយ​ក្រុម​វិស្វករ​បាន​សង់​ផ្លូវ​មួយ​កំណាត់​នោះ ឲ្យ​ស្រប​ទៅ​នឹង​ផ្លូវ​រថភ្លើង រួច​ប្រើ​បច្ចេកទេស​បង្វិល​កំណាត់​ស្ពាន ដែល​មាន​ទម្ងន់​រហូត​ដល់​ទៅ ៨ ៨០០ តោន ដើម្បី​ត​ភ្ជាប់​គ្នា​វិញ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម