មក​ទស្សនា​ការ​សម្ដែង​ទាំង​ស្រុង​របស់ Justin Timberlake ក្នុង​កម្មវិធី Super Bowl

  • 2018-02-05 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​មិញ​នេះ ត្រូវ​នឹង​យប់​ថ្ងៃ​អាទិត្យ​នៅ​សហរដ្ឋ​អាមេរិក​ កំពូល​តារា​ចម្រៀង Justin Timberlake បាន​សម្ដែង​ការ​ប្រគំ​តន្រ្ដី​ដ៏​ធំ​ប្រចាំ​ឆ្នាំ​មួយ ក្នុង​កម្ម​វិធី Super Bowl Half Time Show។

Super Bowl គឺ​ជា​ការ​ប្រកួត​កីឡា​បាល់​ឱប "Football” ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ ដោយ​តែង​តែ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បីៗ​ជា​ច្រើន​រូប​នៅ​ហូលីវូដ ដូច​ជា Lady Gaga, Bruno Mars និង Beyonce ជា​ដើម។ នៅ​ក្នុង​ការ​សម្ដែង​នោះ​ដែរ Justin បាន​សម្ដែង​ជា​លក្ខណៈ​រំលឹក "Tribute” ដល់​តារា​ចម្រៀង​ល្បី​ឈ្មោះ​មួយ​រូប​ដែល​ស្លាប់​កាល​ពី​ឆ្នាំ​ទៅ​ Prince ដែល​បញ្ចាំង​ភ្លើង​ពណ៌​ស្វាយ​គ្រប់​ទី​កន្លែង​ ព្រម​ទាំង​ទូទាំង​ទីក្រុង​នៅ​ជុំ​វិញ​ទីតាំង​នោះ​ទៀត​ផង។

តោះ! មក​ទស្សនា​ការ​សម្ដែង​ទាំង​ស្រុង​ទាំង​អស់​គ្នា៖

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី