បាត់​មុខ​យូរ​ តួ​ប្រុស​រឿង "Twilight” មក​បង្ហាញ​រាង​លើ​ឆ្នេរ​សមុទ្រ​យ៉ាង​រំភើយ

  • 2018-02-07 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ឯក​ប្រុស​រឿង "Twilight” តារា​សម្ដែង Robert Pattinson ទើប​តែ​បាន​បង្ហាញ​ខ្លួន​នៅ​ឆ្នេរ Antigua ដែល​ជា​ឆ្នេរ​មួយ​នៅ​ចន្លោះ​​សមុទ្រ Carribean និង អាត្លង់ទិច​​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​។ ​តារា​វ័យ​៣១​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​រូប​រាង​ដ៏​សង្ហា​ ដោយ​កាន់​បាវ​ខ្សាច់​សម្រាប់​ហាត់​ប្រាណ​ទៀត​ផង។

Robert ទើប​តែ​បាន​បង្ហាញ​ខ្លួន​ថ្មីៗ​នេះ នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​ Golden Globes កាល​ពី​ខែ​មករា​។ គូស​បញ្ជាក់​ផង​ដែរ​ថា លោក​បាន​បែក​បាក់​សង្សារ​រយៈ​ពេល​ ៣ឆ្នាំ​របស់​ខ្លួន​ តារា​ចម្រៀង FKA Twig កាល​ពី​ខែ​កក្កដា​ ឆ្នាំ​មុន ដោយ​ព្យាយាម​ផ្សះ​ផ្សារ​គ្នា​វិញ​ជាមួយ​តារា​ចម្រៀង Katy Perry ប៉ុន្តែ​ពេល​នេះ​លោក​នៅ​ទំនេរ​នៅ​ឡើយ។

តោះ! អីចឹង​មក​មើល​រូប​រាង​ដ៏​សង្ហា​របស់​លោក​ ទាំងអស់​គ្នា៖

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ