ឮបើកវគ្គថ្មីភ្លាម សិស្សសម្រុកទៅរៀនសាលាចុងភៅអន្តរជាតិមួយនៅខ្មែរ ឡើងជិតអស់ថ្នាក់

  • 2018-02-20 08:45:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចង់ក្លាយជាចុងភៅលំដាប់អន្តរជាតិពិតប្រាកដ អាចថាពិបាកនឹងរកសាលាបង្រៀនធ្វើម្ហូប ដែលអន្តរជាតិទទួលស្គាល់ ហើយនេះក៏ជាមូលហេតុមួយដែលសិស្សនាំគ្នាសម្រុកទៅឈ្មោះរៀនជំនាញចុងភៅអាជីព នៅសាលាបង្រៀនមួយកន្លែងនៅខ្មែរ ទទួលស្គាល់ដោយស្វីស គ្រាន់តែឮថាមានវគ្គបង្រៀនថ្មីភ្លាម។

នោះគឺវិទ្យាស្ថានម្ហូបអាហារកម្ពុជា (Academy of Culinary Arts Cambodia - ACAC) ដែលជាសាលាបង្រៀនចុងភៅអាជីពធ្វើម្ហូបលំដាប់អន្តរជាតិទទួលស្គាល់ដោយស្វីសផ្ទាល់។

ពេលនេះ ចំនួនអ្នកចុះឈ្មោះរៀនធ្វើចុងភៅអាជីពសម្រាប់ជំនាន់ទី៣ កើនឡើងស្ទើរតែពេញថ្នាក់ ខណៈការចូលរៀននៅក្នុងវគ្គនេះគឺ ការទទួលមានកំណត់។ ការសម្រុកចុះឈ្មោះនេះ គឺកើតឡើង បន្ទាប់ពីវិទ្យាស្ថាន បានធ្វើកម្មវិធី Open House បើកឲ្យសាធារណជនចូលទស្សនាដោយសេរី កាលពីថ្ងៃ១០ កុម្ភៈ និងប្រកាសពីវគ្គរៀនថ្មី ដែលនឹងបើកនៅខែមេសានេះ។ នេះបើយោងតាមកញ្ញា ឃាង ស៊ាងណៃ ជំនួយការប្រធានផ្នែកទីផ្សាររបស់ ACAC។

វិទ្យាស្ថានដែលមានទាំងចុងភៅជនជាតិស្វីស និងខ្មែរបទពិសោធជិត ២០ ឆ្នាំនោះ បានបើកដំណើរការតាំងពីខែមីនា ២០១៧ មកម្ល៉េះ ដោយមានសិស្សរៀន ២ វគ្គ។ ក្រុមវគ្គ១ កំពុងតែចុះហាត់ការតាមសណ្ឋាគារ និងកន្លែងល្បីៗមួយចំនួន រួមទាំងសណ្ឋាគារ Sofitel ផងដែរ។ ឯក្រុមទី២ ទើបរៀនបាន ៦ ខែ និងត្រៀមចុះហាត់ការនៅខែមេសា នេះហើយ។

ជំនួយការរូបនេះបន្តថា៖ "សាលាបង្រៀនមូលដ្ឋានគ្រឹះធ្វើម្ហូបទាំងអស់ រាប់តាំងពីម្ហូបអឺរ៉ុប អាស៊ី ខ្មែរ នំ និងបង្អែម។ សិស្សនឹងទទួលបានជំនាញពិតប្រាកដ ក្រោយរៀនរយៈពេល ២ ឆ្នាំ (កម្រិត Diploma) ហើយទទួលស្គាល់ដោយក្រសួងអប់រំកម្ពុជា និងសាលាស្វីសដ៏ល្បី Swiss Hotel Management Academy Lucerne SHL។ អ៊ីចឹង ពេលចប់ សិស្សអាចទៅរៀនបន្តកម្រិតខ្ពស់ជាងហ្នឹងនៅស្វីស ឬអាចធ្វើចុងភៅនៅសណ្ឋាគារលំដាប់ផ្កាយក៏បាន"។

ACAC មានកិច្ចសហការជាមួយសហព័ន្ធចុងភៅនៅកម្ពុជា (CCF) និងសមាគមសណ្ឋាគារកម្ពុជា ដែលសម្រួលដល់សិស្សចុះហាត់ការនៅតាមសណ្ឋាគារធំៗលំដាប់ៗនៅកម្ពុជា។ បើសិស្សណាពូកែ អាចត្រូវខាងសណ្ឋាគារមើលឃើញ និងទាក់ទងភ្លាមៗនៅពេលនោះ។

ដោយសារចំនួនសិស្សមានកំណត់ អ៊ីចឹងអ្នកចង់ក្លាយជាចុងភៅជំនាញអាជីពលំដាប់អន្តរជាតិ រួសរាន់ដាក់ពាក្យឲ្យបានត្រឹមថ្ងៃ ១៥ មីនា ២០១៨ នេះ។

បច្ចុប្បន្ន ACAC ដែលមានទីតាំងនៅអគារលេខ ២៣ ផ្លូវ ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ភ្នំពេញ មានកម្មវិធីរៀនសាកល្បងកន្លះថ្ងៃ ដោយឥតគិតថ្លៃ និងទទួលបានអាហារថ្ងៃត្រង់មួយពេលទៀតផង។ សម្រាប់ព័ត៌មានបន្ថែម ទាក់ទង៖

  • ទូរសព្ទលេខ 023 922 226 / 023 922 227 / 011 767 136 / 011 234 088
  • អ៊ីមែល info@acac.edu.kh
  • វិបសាយ www.acac.edu.kh
  • ផេកហ្វេសប៊ុក Academy of Culinary Arts Cambodia។

បញ្ជាក់ថា ACAC បានរៀបចំកម្មវិធីបើកឲ្យសាធារណជនចូលទស្សនា និងភ្លក់អាហារជាស្នាដៃរបស់ចុងភៅ និងសិស្សកំពុងរៀន ដោយសេរី កាលពីថ្ងៃទី១០ កុម្ភៈ ដោយមានអ្នកចូលរួមជាង ២០០ នាក់៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី