អ្នកផ្ទុកមេរោគអេដស៍កើនជាង ៣% នៅហ្វីលីពីន តែប្រធានាធិបតីបែរឲ្យធ្វើរឿងហួសចិត្តមួយទៅវិញ
- 2018-02-21 06:12:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកផ្ទុកមេរោគអេដស៍កើនជាង ៣% នៅហ្វីលីពីន តែប្រធានាធិបតីបែរឲ្យធ្វើរឿងហួសចិត្តមួយទៅវិញ
ចន្លោះមិនឃើញ
ការសិក្សាមួយបានរកឃើញថាអ្នកផ្ទុកមេរោគអេដស៍ក្នុងប្រទេសហ្វីលីពីន បានកើនឡើង៣,១៤% ក្នុងរយៈពេល១០ឆ្នាំនេះ។
បើតាមនាយកដ្ឋានសុខាភិបាលហ្វីលីពីន មានអ្នកផ្ទុកមេរោគអេដស៍ជាង ១១ ០០០ករណី ត្រូវបានរកឃើញក្នុងឆ្នាំ ២០១៧ ដែលអត្រានេះកើនឡើងជិត ២០% បើធៀបនឹងឆ្នាំ ២០១៦ ដែលមានត្រឹមជាង ៩ ០០០ ករណី។ កាលពីឆ្នាំ ២០១២ នាយកដ្ឋានខាងលើ ក៏បានធ្វើកំណែទម្រង់ច្បាប់សុខភាពបន្តពូជ និងចាប់ផ្តើមលើកទឹកចិត្តឲ្យមានផែនការគ្រួសារ និងការរួមភេទដោយសុវត្ថិភាព ដើម្បីកាត់បន្ថយអត្រាមានផ្ទៃពោះខ្ពស់របស់យុវវ័យ។
ផ្ទុយទៅវិញ កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី Rodrigo Duterte បែរជាណែនាំបុរសទាំងអស់ក្នុងប្រទេស ឲ្យឈប់ប្រើប្រាស់ស្រោមអនាម័យទៅវិញ។ ដោយលោកលើកឡើងថា "វាមិនធ្វើឲ្យយើងមានក្ដីសុខនោះទេ។”
ការលើកឡើងរបស់ប្រធានាធិបតីខាងលើ បានធ្វើឲ្យមានការរិះគន់យ៉ាងច្រើន។ លើសពីនេះទៀត អង្គការឃ្លាំមើលសិទ្ធមនុស្សក្នុងប្រទេស បានថ្កោលទោសចំពោះការលើកឡើងខាងលើ និងចោទប្រកាន់លោក ប្រធានាធិបតីថាបង្ហាញពី "ការមិនយកចិត្តទុកដាក់ចំពោះសុខភាពប្រជាជនហ្វីលីពីន។"
អង្គការដដែលបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា "លោក Duterte គួរតែចាត់វិធានការប្រកបដោយប្រសិទ្ធភាពមួយដើម្បីការពារសុខភាពរបស់ប្រជាជនហ្វីលីពីន តាមរយៈការគាំទ្រការផ្លាស់ប្ដូរគោលនយោបាយជាបន្ទាន់ ដើម្បីបង្កើនលទ្ធភាព និងការប្រើប្រាស់ស្រោមអនាម័យក្នុងប្រទេស ហ្វីលីពីន"៕
ចុចអាន ៖
ចៅស្រីប្រធានាធិបតីដៃឆៅ ឌូតឺតេ ទើបពេញវ័យក្រមុំ ១៨ឆ្នាំ សម្រស់ស្អាតមិនធម្មតា
បុរសរហស្សនាម «ស្តេចពស់វែក» ត្រូវពស់ចិញ្ចឹមចឹកស្លាប់ ក្រោយរឹងរូសមិនព្រមទៅពេទ្យ
បុរសម្នាក់ មិនព្រមគោរពភ្លេងជាតិ នៅក្នុងរោងកុន កំពុងប្រឈមទោសធ្ងន់ក!