បុរសរហស្សនាម «ស្តេចពស់វែក» ត្រូវពស់ចិញ្ចឹមចឹកស្លាប់ ក្រោយរឹងរូសមិនព្រមទៅពេទ្យ
- 2017-12-05 09:14:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសរហស្សនាម «ស្តេចពស់វែក» ត្រូវពស់ចិញ្ចឹមចឹកស្លាប់ ក្រោយរឹងរូសមិនព្រមទៅពេទ្យ
ចន្លោះមិនឃើញ
សត្វពស់ ត្រូវបានគេចាត់ទុកថា ជាសត្វមួយដែលមានគ្រោះថ្នាក់បំផុត នៅលើពិភពលោក។ សត្វល្មូនប្រភេទនេះ អាចសម្លាប់សត្វគោក្របី ដោយគ្រាន់តែខ្ជាក់ពិសរបស់ពួកវា ហើយថែមទាំងអាចលេបវត្ថុ ដែលមានទំហំធំជាងខ្លួនទៀតផង។
បើទោះបីជាអ្នកជំនាញ ចាប់ កាន់ និងគ្រប់គ្រងពស់ក៏ដោយ ប៉ុន្តែបុរសម្នាក់មានរហស្សនាមថា «ស្ដេចពស់វែក» មកពីខេត្ត Sorsogon ប្រទេសហ្វីលីពីន បានស្លាប់ដោយសារតែសត្វពស់ចិញ្ចឹមចឹក។
បុរសរងគ្រោះខាងលើមានឈ្មោះថា Elies Peter Lenturio បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីសត្វពស់ចិញ្ចឹមចឹកត្រូវដៃខាងឆ្វេង។ ដោយសារតែខឹងខ្លាំងពេក លោក Lenturio បានសម្លាប់ពស់នោះ ដោយកាត់ក្បាលវាតែម្ដង។
ទោះជាយ៉ាងណា ស្ដេចពស់វែករូបនេះ មិនព្រមទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលឡើយ ហើយបានចេញទៅផឹកស៊ីទៀតផង។ មិនយូរប៉ុន្មាន បន្ទាប់ពីត្រលប់មកដល់ផ្ទះវិញ សាច់ញាតិរបស់ Lenturio មានការតក់ស្លុតយ៉ាងខ្លាំង ក្រោយប្រទះឃើញលោកកំពុងបែកពពុះមាត់ ហើយរាងកាយរឹងស្ដូកស្ដឹង។
លោក Lenturio ត្រូវបានគេប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែវាហួសពេលទៅហើយ។ គួរបញ្ជាក់ថា លោក Lenturio ចេះចាប់ កាន់ និងគ្រប់គ្រងពស់តាំងពីអាយុ ១៥ឆ្នាំមកម្ល៉េះ៕
ចុចអាន៖