Jennifer Lawrence សុខចិត្តគេចសាលាតាំងពីអាយុ១៤ឆ្នាំ ដើម្បីធ្វើរឿង១
- 2018-02-24 02:56:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jennifer Lawrence សុខចិត្តគេចសាលាតាំងពីអាយុ១៤ឆ្នាំ ដើម្បីធ្វើរឿង១
ចន្លោះមិនឃើញ
តារាហូលីវូដតួឯកក្នុងរឿង "Mother” Jennifer Lawrence បានទម្លាយរឿងពិតជីវិតសិក្សារបស់នាងជាសាធារណៈលើកដំបូង ពេលបង្ហាញខ្លួនក្នុងកម្មវិធី The Bill Engvall Show។
Jennifer ជាតារាស្រីម្នាក់ដែលទទួលបានការគាំទ្រ និងជោគជ័យមិនធម្មតាក្នុងពិភពហូលីវូដ ថែមទាំងក្លាយជាតារាស្រីដែលរកចំណូលបានច្រើនជាងគេទូទាំងពិភពលោកទៀតផង។ ប៉ុន្តែនៅពីក្រោយភាពជោគជ័យនេះ នាងជួបឧបសគ្គខ្លះ ដែលគ្មានអ្នកណាស្មានដល់។
បើនិយាយពីជីវិតសិក្សាអប់រំវិញ Jennifer ឈប់រៀនតាំងពីមានអាយុ ១៤ឆ្នាំ ដើម្បីផ្សងព្រេងក្នុងពិភពសិល្បៈ។ តារាវ័យ ២៧ឆ្នាំរូបនេះនិយាយថា៖ "កាលនៅរៀនខ្ញុំជួបឧបសគ្គច្រើន ត្រង់ថាខ្ញុំរៀនមិនឆ្លាតសោះ។ ប៉ុន្តែនៅពេលខ្ញុំអានសាច់រឿងអ្វីមួយ ខ្ញុំហាក់ចាំបានយ៉ាងល្អ”។
ប្រការនេះហើយ ទើបJennifer ដឹងភ្លាមថា នាងចង់ធ្វើអ្វីឲ្យប្រាកដ៖ "ខ្ញុំសម្រេចឈប់រៀន ព្រោះមិនចង់ធ្វើឲ្យដែលខ្លួនឯងមិនអាចទៅរួច”។ យ៉ាងណាមិញចាប់ពីឈប់រៀនមក នាងបានរៀនហ្វឹកហាត់ដោយខ្លួនឯង ទើបមានថ្ងៃនេះ។
ទោះបីតែលតោលមិនបានចូលសាលា និងបញ្ចប់ការសិក្សាត្រឹមត្រូវដូចអ្នកផ្សេង ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន តារាស្រីបានងើបឡើងយ៉ាងអង់អាច ប្រកបដោយជោគជ័យជាមួយសមត្ថភាពដ៏អស្ចារ្យក្នុងវិស័យហូលីវូដ។ នេះកើតចេញពីការតស៊ូ ដើម្បីជម្នះក្ដីស្រមៃដែលមានតាំងពីកំណើត៕
ចុចអាន៖
ដាច់ផ្ងារ ពេលឃើញមុខតារាហូលីវូដល្បីៗទាំង១៥ មិនផាត់មុខ!
ល្បីកប់ពពក តែអនិច្ចាតារាហូលីវូដទាំង ៦រូបនេះមានធ្មេញអាក្រក់បំផុត