រូប​មួយ​សន្លឹក​នេះ​ចាក់ដោត​ណាស់ ថែមពេលនេះ​ពួកគេ​មាន​វាសនា​មិនខុស​គ្នា​ទៀត

  • 2018-03-02 03:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​ប្រហែល​ជា​ស្គាល់​បុរស​ទាំង​ពីរ​នេះ ខាង​ឆ្វេង​គឺ​លោក​គ្រុយ វណ្ណា អ្នក​បង្កើត​ក្តារ​ចុច​ឆ្លាត​វៃ​ចំណែក​ខាង​ស្តាំ​គឺ​លោក នៅ សំណាង អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​អា​ក្បាល​ធំ​។

លោក​គ្រុយ វណ្ណា(ខាង​ឆ្វេង) លោក នៅ សំណាង (ខាងស្តាំ)

អ្នក​ទាំង​ពីរ​បាន​បង្កើត​សមិទ្ធផល​​មិន​អាច​​កាត់​ថ្លៃ​បាន​ ជា​ប្រយោជន៍​ដល់​សង្គម។ ប៉ុន្តែ​និយាយ​ពី​វិថី​ជីវិត​របស់​ពួកគេ​ពេល​នេះ​មិន​ខុស​គ្នា​ទេ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​រដាក់រដុប​មិន​ចាញ់​គ្នា​​ឡើយ។

លោក គ្រុយ វណ្ណា បាន​ចាកចេញ​ពី​ក្រុម​ Alien DEV ជា​ក្រុម​អភិវឌ្ឍ​ក្តារ​ចុច​ឆ្លាត​វៃ​ដោយ​គ្មាន​មូលហេតុ​។ ការ​ចាកចេញ​នេះ​ត្រូវ​បាន​អ្នក​ខាងក្រៅ​គិត​ថា កើត​ឡើង​ដោយសារ​មាន​ជម្លោះ​ក្នុង​ក្រុម ទោះ​បី​ពេល​នេះ​មិន​ទាន់​មាន​ការ​បកស្រាយ​​បញ្ចប់​ការ​សង្ស័យ​នេះ​។ ទើប​តែ​ដើម​ឆ្នាំ ២០១៨ លេច​ឮ​ដំណឹង​ថា លោក​គ្រុយ វណ្ណា ក្រោយ​ការ​ចាកចេញ​ពី​ក្រុម Alien Dev កំពុង​ធ្វើការ​នៅ​ក្រុមហ៊ុន​ជប៉ុន​មួយ​នៅ​ទីក្រុង​ភ្នំពេញ។

ចំណែក​លោក​នៅ សំណាង អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​អាក្បាលធំ ក៏​មាន​ដំណើរ​ផ្លូវ​មិន​សូវ​ល្អ​ដែរ។ លោក​បាន​បង្កើត​ពុម្ព​អក្សរ​អា​ក្បាលធំ ដោយ​មិន​គិត​កម្រៃ​នោះ​ទេ ទោះ​បី​កន្លង​ទៅ​លោក​ធ្លាប់​ទាមទារ​ប្រយោជន៍​ពី​ម្ចាស់​អាជីវកម្ម ដែល​លួច​ប្រើប្រាស់​ពុម្ព​អក្សរ​របស់​លោក​ដោយ​គ្មាន​ការ​អនុញ្ញាត។

បច្ចុប្បន្ន លោក​កំពុង​ប្រកប​របរ​​រត់​កង់​បី​ ដើម្បី​ចិញ្ចឹម​ជីវិត​បន្ទាប់​ពី​មុខ​របរ​មុនៗ​បាន​ដួល​រលំ​ជា​បន្ត​បន្ទាប់។ លោក​ក៏​បាន​ឆ្លៀត​ពេល​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ នៅ​ពេល​ទំនេរ។ លោក​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា​ ដើម្បី​លោក​មាន​លទ្ធភាព​ទិញ​កុំព្យូទ័រ​ល្អ​មួយ​គ្រឿង ដើម្បី​ប្រើប្រាស់​ក្នុង​ការងារ។

លោក​បាន​ប្រាប់​ Sabay ថា ជីវភាព​គ្រួសារ​របស់​លោក​ក៏​មិន​ធូរធារ​អី​ដែរ សូម្បី​តែ​ផ្ទះ​រស់នៅ​ក៏​ជួល​គេ​ដែរ អីចឹង​ត្រូវការ​គាំទ្រ​ពី​អ្នក​គ្រប់​គ្នា៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ

អានអត្ថបទ

អត្ថបទ៖ ប៊ុណ្ណារ៉ា