ចំណេញ​អស់ទាស់​! ប្រើ App នេះ មើល​រឿង​ខ្មែរ-ថៃ-កូរ៉េ-ចិន គ្រប់​មុខ​អស់​តែ ២០០ រៀល​ក្នុង​១ថ្ងៃ

  • 2018-03-04 05:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កម្មវិធី​មើល​រឿង​គ្រប់​ប្រភេទ​តាម​ទូរ​សព្ទ​ជា​ភាសា​ខ្មែរ Soyo បើក​ឲ្យ​អ្នក​មើល​រឿង​គ្រប់​ប្រភេទ​ត្រឹម​តម្លៃ​ត្រឹមតែ ២០០ រៀល​ប៉ុណ្ណោះ​ចាប់ពី​ថ្ងៃទី​១ មីនា នេះ​តទៅ ខណៈដែល​អ្នក​ចុះឈ្មោះ​ដំបូ​ង នឹង​បាន​មើល​គ្រប់​រឿង​ឥត​ដែន​កំណត់​ក្នុង​រយៈពេល ៧ ថ្ងៃ ដោយ​ឥតគិតថ្លៃ​ទៀតផង​។​

​Soyo មាន​ទាំង​រឿង​ដុំ និង​រឿង​ភាគ មាន​ទាំង​រឿង​ខ្មែរ ថៃ ចិន កូរ៉េ ហូលីវូដ ដែល​ខ្លះ​បញ្ចូល​សំឡេង​ជា​ភាសា​ខ្មែរ ខ្លះ​មានអ​ក្សរ​ខ្មែរ​ពីក្រោម (subtitle) មាន​គុណភាព​ច្បាស់​ទៀតផង​។​

​លោក ស៊ុត ឈាង​ឡេង នាយក​គ្រប់​គ្រង Soyo ប្រាប់​ឲ្យ​ដឹងថា​៖ "​អ្នក​មើល​គាត់​ចំណាយ​តែ ២០០ រៀល​ទេ ក្នុង ១​ថ្ងៃ អាច​មើល​ប៉ុន្មាន​រឿង​អី​ក៏បាន​ស្រេច​តែ​ចិត្ត​គាត់ ហើយ​ពេលដែល​គាត់​ចុះឈ្មោះ​ប្រើ App យើង​ដំបូង​ភ្លាម យើង Free ឲ្យ​គាត់ ១ អាទិត្យ ថែម​ទៀត​"​។​

​ឯការ​បង់លុយ​មើល ក៏​មិន​សាំញ៉ាំ​ដែរ ពោលគឺ​អាច​ទូទាត់​តាម Sabay Coin, Cellcard, Smart​។

​កាន់តែ​ពិសេស​នោះ Soyo នឹង​ចេញផ្សាយ​ខ្សែ​ភាព​យ​ន្ត​ផ្ដាច់​មុខរឿង "​ផ្ទះ​គ្រូទាយ​" ដែល​រៀបរាប់​ពីអា​គម និង​អប្បិយ​ជំនឿ​ខ្មែរ ខណៈដែល​រឿង​នេះ ត្រូវបាន​ថត​យក​ចេញពី​រឿង​ប្រលោមលោក​ដែល​ល្បី​ខ្លាំង​លើ​ប្រលោមលោក Online របស់ Sabay​។

​ចាំ​អី​ទៀត​! តែ ២០០ រៀល​ក្នុង​មួយថ្ងៃ មើល​រឿង​គ្រប់​មុខ​ឡើង​ចង់​ផ្ទុះ​ទូរសព្ទ​ហើយ​ហ្នឹង​! ដោ​ន​ឡូត​ឥឡូវ​នេះ​៖​ ​- App Store​ ​- Google Play ៕​

អត្ថបទ៖ វិទូ