គោ​សមុទ្រ​លើក​ពាន ​មណ្ឌល​ខេត្ត​កណ្ដាល​ Tiger Street Football Festival​​​ 2018

  • 2018-03-04 13:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ គោ​សមុទ្រ​ បាន​លើក​ពាន​ Tiger Street Football Festival​​​ 2018 មុន​នេះ​ប្រចាំ​មណ្ឌល​ខេត្ត​កណ្ដាល​ក្រោយ​យក​ឈ្នះ​ក្រុម ដើម​មាន ៣-២ ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។

​សម្រាប់​ក្រុម​លេខ ៣ បាន​ទៅ​លើ​​យុវជន​ថ្មី ដោយ​បំបាក់​ក្រុម ហនុមាន​ស្វាយរលំ​ ៧-៣ ។ ​ដូច្នេះ​ក្រុម​ដែល​បាន​ឡើង​ទៅ​លេង​នៅ​ភ្នំពេញ​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​គឺ​មាន​​ក្រុម​លេខ ១ គោ​សមុទ្រ ក្រុម​លេខ ២ ដើម​មាន និង​ក្រុម​លេខ ៣ យុវជន​ថ្មី។

មណ្ឌល​ខាង​លើ​មាន​​ក្រុម​ចូល​រួម​ចំនួន ៣២ ដែល​ធ្វើ​ការ​ប្រកួត​តែ​មួយ​ថ្ងៃ​នេះ​ប៉ុណ្ណោះ។ បើ​គិត​មក​ដល់​ពេល​នេះ​​ក្រុម​ខ្លាំង​ដែល​រក​ឃើញ​ទៅ​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​​មាន​ ៣៨ ក្រុម​ហើយ ​ពោល​គឺ​នៅ​សល់ ១២ ទៀត​ ​ដែល​នឹង​ត្រូវ​ដំណាង​ភ្នំពេញ​​សម្រាប់​មណ្ឌល​ចុង​ក្រោយ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម