កម្មវិធីរូបមន្តរូបវិទ្យា សម្រាប់សិស្សវិទ្យាល័យអាចដោនឡូតបានហើយ
- 2018-03-08 08:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីរូបមន្តរូបវិទ្យា សម្រាប់សិស្សវិទ្យាល័យអាចដោនឡូតបានហើយ
ចន្លោះមិនឃើញ
កម្មវិធីរូបមន្តរូបវិទ្យា(Khmer Physic Formulas) ជាកម្មវិធីថ្មីមួយទៀត ដែលជាស្នាដៃបង្កើតដោយវិស្វករវ័យក្មេងលោក ជៀប គន្ធានិងកញ្ញា មុន្នី ចន្ទ្រា បានដាក់ឲ្យប្រិយមិត្តអាចដោតឡូតដោយមិនគិតថ្លៃ។
លោក ជៀប គន្ធាដែលជាអ្នកបង្កើតកម្មវិធីនេះបានឲ្យដឹងថា "លោកនឹងខិតខំបង្កើតស្នាដៃថ្មីៗបន្ថែមទៀតសម្រាប់សិស្សត្រៀមប្រឡង ដើម្បីឲ្យពួកគេងាយស្រួល មិនពិបាកដូចជំនាន់លោក បើទោះជាឥឡូវនេះ លោកមានបញ្ហាសុខភាពបន្តិិចក្តី ប៉ុន្តែនៅតែរីករាយនឹងចែករំលែកចំណេះដឹងទាំងនេះ។"
កម្មវិធីសម្រាប់សិស្សវិទ្យាល័យនេះ ជាផ្នែកមួយសម្រាប់ជំនួយស្មារតីដល់សិស្សកំពុងត្រៀមប្រឡងបាក់ឌុប ដែលមានរូបមន្តជាច្រើនស្របតាមកម្មវិធីសិក្សារបស់ក្រសួង មានលំហាត់ប្លែកៗសម្រាប់អនុវត្តផងដែរ។
ចុចដោនឡូតនៅទីនេះ Play Store | App Store