“A Wrinkle in Time” ជាភាពយន្តបរាជ័យដំបូងរបស់ Disney ឆ្នាំថ្មីនេះ? (វីដេអូវិភាគ)
- 2018-03-12 08:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“A Wrinkle in Time” ជាភាពយន្តបរាជ័យដំបូងរបស់ Disney ឆ្នាំថ្មីនេះ? (វីដេអូវិភាគ)
ចន្លោះមិនឃើញ
ដោយមានការចូលរួមពីតារាល្បីៗជាច្រើនរូបដូចជា Oprah Winfrey, Reese Witherspoon, Mindy Kaling, Chris Pine, Zach Galifianakis និង Michael Pena ជាដើម ព្រមទាំងចំណាយដើមទុនដល់ទៅ ១០៣លានដុល្លារ "A Wrinkle in Time” គឺជាភាពយន្តដែលមានមហិច្ឆតាខ្ពស់ និងសារដ៏មានន័យ ប៉ុន្តែក៏ជាភាពយន្តដែលធ្វើឲ្យទស្សនាខកបំណងទាំងមិនអស់ចិត្ត។
គិតមកត្រឹមពេលនេះ "A Wrinkle in Time” ទទួលបានពិន្ទុតែ ៤/១០ តែប៉ុណ្ណោះ ព្រមទាំងរកចំណូលបានតិចជាងការរំពឹងទុក គឺគ្រាន់តែ ៣៣,៣លានដុល្លារតែប៉ុណ្ណោះ តិចជាងការរំពឹងទុកខ្លាំងចំពោះសប្ដាហ៍ដំបូង ដោយដើមទុនចំណាយដើម្បីផលិតគឺដល់ទៅជាង ១០៣លានដុល្លារឯណោះ។
ដើមទងនៃភាពយន្តនេះនិយាយអំពីក្មេងស្រីម្នាក់ឈ្មោះ Meg បានបាត់បង់ឪពុករបស់ខ្លួនជាអ្នកវិទ្យាសាស្ត្រមួយរូប។ ក្នុងពេលមួយ Meg បានជួបជាមួយអ្នកមានថាមពលទាំង ៣ រូបនៅក្នុងសកលលោក (Universe) គឺ Mrs. Which, Mrs. Whatshit និង Mrs. Who ដោយបានបើកបង្ហាញផ្លូវនាង ដើម្បីទៅរកឪពុកខ្លួន ដោយបានចូលរួមជាមួយប្អូនប្រុស Charles Wallce និង Calvin ជាមិត្តភ័ក្ដិរបស់នាង។
ភាពយន្តនេះពោរពេញទៅដោយ ទេសភាពប្លែកៗ និងប្រកបទៅដោយអាថ៌កំបាំងផ្សេងៗ ដែលមាននៅពោរពេញសកលលោកដ៏ធំមិនអាចគណនាបាន។ តួអង្គក្មេងៗទាំងអស់ដែលបានមកដល់ទីតាំងនោះ ត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើន និងការដកពិសោធន៍ផ្សេងៗគួរឲ្យចាប់អារម្មណ៍។
ក៏ប៉ុន្តែ ភាពយន្តនេះនៅមានភាពខ្វះខាតជាច្រើន ចំពោះការបំពេញអត្ថន័យសាច់រឿងឲ្យមានន័យច្បាស់លាស់និងបំពេញអារម្មណ៍អ្នកទស្សនា។ ការបង្ហាញផ្សេងៗទាំងទងនឹងតួអង្គទាំងអស់គឺងាយស្រួលនឹងភ្លេច ពោលគឺមិនមានចំណុចសំខាន់ៗណា ដែលអាចឲ្យអ្នកទស្សនាចាប់អារម្មណ៍និងចាប់ចិត្តស្រលាញ់តួអង្គណាមួយ។
ចំពោះមតិបណ្ដាអ្នកស្រលាញ់ភាពយន្តខ្លះបានសារភាពថា គេពេញចិត្តនូវអ្វីដែល "A Wrinkle in Time” បានបង្ហាញប៉ុន្តែវាមិនបានផលិតឲ្យមនុស្សពេញវ័យទស្សនានោះទេ។ ពោលនេះគឺជាភាពយន្តមួយក្នុងចំណោមភាពយន្តចាស់ៗ ដូចជា "Hook”, “Time Bandits” និង "Return to Oz” ជាដើមដែល បានធ្វើឲ្យអ្នកទស្សនាវ័យក្មេងជាច្រើនពេញចិត្ត៕
វីដេអូវិភាគ៖
អានអត្ថបទ៖
Black Panther ជាភាពយន្តមិនផ្ដោតសំខាន់ទៅលើតែ Super-Heroes វីដេអូវិភាគ
Winchester មកដឹងពីហេតុការណ៍ពិតនៃផ្ទះខ្មោចសង់ (វីដេអូវិភាគ)
The Death Cure រឿងចុងក្រោយនៃស៊េរីរឿង The Maze Runner (វីដេអូវិភាគ)