ឈិន ច័ន្ទ​សុធារី សុខចិត្តបើកដៃឲ្យ សុវណ្ណ មករា ដើម្បី​សុភមង្គល​កូន​ (វីដេអូ)​​

  • 2018-03-13 06:46:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​​ពេល​នេះ​អ្នកនាង ឈិន ច័ន្ទសុធារី និង​លោក សុវណ្ណ មករា ​មិន​មាន​ឈ្មោះ​ជា​ប្ដី​ប្រពន្ធ​នឹងគ្នា​ដូច​ពេល​មុន​ក្ដី​តែ​អ្នក​ទាំង​ពីរ​​មិន​មាន​គំនុំគំកួន ឬពាក់មុខ​យក្ស​ដាក់​គ្នា​ឡើយ​។

ផ្ទុយ​ទៅ​វិញ​​​ ឈិន ច័ន្ទសុធារី បែរ​ជា​បើក​ដៃ​ឲ្យ​ សុវណ្ណ មករា ចេញ​ចូល​ផ្ទះ​របស់​​ខ្លួន​បាន​តាម​ចិត្ត​​​ គ្រប់​ពេល​អតីត​ស្វាមី​រូប​នេះ​នឹក​កូន​ៗ​ទាំង​ពីរ អ្នកនាងមិន​បាន​កាត់​​ផ្ដាច់​មនោសញ្ចេតនា​រវាង​ឪពុក​ និង​កូន​ទេ​​។ ការ​ធ្វើ​បែប​នេះ​គឺ​​ នាង ចង់​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​​កូន​ៗ​ជា​ទី​ស្រលាញ់​​ មិន​ចង់​ឲ្យ​ពួក​គេ​ធំ​​ឡើង​មាន​អារម្មណ៍​ឯកោ​​​។

“​ខ្ញុំ​ និង​បង ​មករា ពេល​នេះ​គឺ​ស្រលាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន​​ ពួក​យើង​មិន​មាន​អ្វី​​គុំកួន​គ្នា​ផង​ ពេល​គាត់​នឹក​កូន​អាច​មក​លេងបាន​ ខ្ញុំ​មិន​ដែល​រារាំង​គាត់​​ មិន​ឲ្យ​មក​លេង​កូន​នោះ​ទេ​"។ នេះ​បើ​តាម ឈិន សុធារី រៀបរាប់​។​

រូប​ថត​ពី​ហ្វេស​ប៊ុក សុវណ្ណ មករា

ឈិន ច័ន្ទ​សុធារី បន្ថែម​ថា​ ចាប់​តាំង​ពី​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​​ បន្ទុក​ទាំង​ស្រុង​​​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​មើល​ថែរក្សា​កូន​ទាំង​ពី​គឺ​ធ្លាក់​មក​លើ​នាង​ទាំង​អស់​ ស្វាមី​មិន​បាន​ជួយ​ទំនុក​បម្រុង​​នោះ​ទេ ​តែ​ក្នុង​បណ្ដឹង​លែង​លះ​​ខ្លួន​បាន​ទាម​ទារ​អាហារកិច្ច​ ​ពី​ សុវណ្ណ មករា ​តែ​តុលាការ​​មិន​ទាន់​បាន​សម្រេចនៅ​ឡើយ​ទេ​​ ​ដោយ​រង់ចាំ​តុលាការ​ចេញ​សាល​ក្រម​​ជា​ថ្មី​ម្ដង​ទៀត​។

ពេល​នេះ​កូន​ភ្លោះ​ប្រុស​ស្រី​ដ៏​គួរ​ឲ្យ​​ស្រលាញ់​របស់​​អ្នកនាង ឈិន ច័ន្ទ​សុធារី មាន​អាយុ​២ ឆ្នាំ​ហើយ​ ដោយ​កូន​ប្រុស​មាន​ឈ្មោះ ភូ ចំណែក​ឯ​កូន​ស្រី​មាន​ឈ្មោះ​ ហ្វូយ៉ា ​។​

ចុចអាន៖ជុំវិញ​រឿង​រ៉ាវ ឈិន ច័ន្ទសុធារី

ចុចអាន៖​​​​មិន​ធម្មតា​! ក្មួយ​ទាំង​៣​ ដេនី ក្វាន់ មាន​ឈ្មោះ​ល្បី​មុន​​ចូល​ប្រឡូក​សិល្បៈ​​

ចុចអាន៖ម្ដង​នេះ ប៉ែន​ ចំរុង​ ពោល​ក្ដែងៗ​ថា​នឹក​កូន​ស្រី​

​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន