ទិដ្ឋភាពដ៏កម្រ ទីក្រុងក្លែងក្លាយសម័យសង្រ្គាម សង់ដើម្បីលាក់រោងចក្រយន្តហោះ (មានវីដេអូ)

  • 2018-03-14 02:38:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​នៅ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី ២ យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ B-17 Bomber មួយ​គ្រឿង ត្រូវ​ចំណាយ​លុយ​អស់​ជាង ២០០ ០០០ ដុល្លារ​ដើម្បី​ផលិត។ ចំនួន​លុយ​នៅ​ពេល​នោះ ស្មើ​នឹង ៣,៤ លាន​ដុល្លារ​បច្ចុប្បន្ន។

ចាប់តាំង​ពី​កងទ័ព​អាមេរិក បាន​ស្នើ​ឲ្យ​ផលិត​យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ​នេះ​រាប់​ពាន់​គ្រឿង​មក ពួក​គេ​ត្រូវ​ចាត់​វិធានការ ដើម្បី​ការពារ​ដល់​រោងចក្រ​គ្រប់​ពេល​វេលា ពី​ការ​ទម្លាក់​គ្រាប់បែក​នានា។ វិធានការ​ការពារ​នៅ​ពេល​នោះ គឺ ពួកគេ​បាន​ជួល​អ្នក​រចនា​ម៉ូដ​ហូលីវូដ មក​សាងសង់​ទីក្រុង​ក្លែងក្លាយ គ្របដណ្ដប់​ពី​លើ​រោងចក្រ និង ប្រើ​តួ​សម្ដែង​ឲ្យ​ទៅ​រស់​នៅ​ទី​នោះ​ទៀត​ផង។

ទីក្រុង​ក្លែងក្លាយ​ខាងលើ ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៤៤ និង​បាន​ដក​ចេញ​វិញ​នៅ​មួយ​ឆ្នាំ​បន្ទាប់ ក្រោយ​ចប់​សង្គ្រាម។ លោក John Stewart Detlie គឺ​ជា​អ្នក​រចនា​ម៉ូដ​ហូលីវូដ ដែល​បាន​ជួយ​លាក់​រោងចក្រ​ផលិត​យន្តហោះ Boeing Plant No. 2។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ស្ថិត​នៅ​ក្រោម​ទីក្រុង​ក្លែងក្លាយ​នោះ មនុស្ស​ប្រុស​ស្រី​ចំនួន ៣០ ០០០ នាក់ បាន​ដុតដៃដុតជើង​ផលិត​យន្តហោះ​ទម្លាក់​គ្រាប់បែក ៣០០ គ្រឿង​ក្នុង​មួយ​ខែ ដើម្បី​គាំទ្រ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង ទាហាន Nazi៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម