Harry Styles ប្រកាស​ថា​ខ្លួន​ហូប​គ្រប់​យ៉ាង​ក្នុង​បទ​ចម្រៀង​ថ្មី​?

  • 2018-03-15 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សមាជិក​ក្រុម​ចម្រៀង One Direction, Harry Style បាន​ប្រកាស​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាល​ពី​ឆ្នាំ​មុន​ថា​ ខ្លួន​មិន​​ប្រកាន់​ច្រើន​ពី​ភេទ​ចំពោះ​ជម្រើស​ជីវិត​គូ​របស់​លោក​នោះ​ទេ។

ប៉ុន្តែ​ថ្មីៗ​នេះ​អ្នក​គាំទ្រ​លោក​ជា​ច្រើន បាន​សន្មត​ថា​បទ​ចម្រៀង​ថ្មី​​ "Medicine” គឺ​បទ​តំណាង​ឲ្យ​ការ​ស្រលាញ់​មនុស្ស​ទាំង​ពីរ​ភេទ​ឬ Bisexual។ នេះ​បើ​តាម​ពាក្យ​ពេចន៍​មួយ​ឃ្លា​ដែល Harry បាន​ច្រៀង​គឺ "Messing around with boys and girls” គឺ​ទាក់​ទង​ស្នេហា​ទាំង​ជាមួយ​ប្រុស​និង​ស្រី។

តារា​វ័យ​ ២៤​ឆ្នាំ​ បាន​លើក​យក​បទ​ចម្រៀង​នេះ​មក​ច្រៀង​នៅ​ក្នុង​កម្មវិធី​ ប្រគំ​តន្ត្រី​ទេសចរណ៍ នៅ​ប៉ែក​​អឺរ៉ុប ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់​ផ្អើល​និង​បង្ហាញ​អារម្មណ៍​ពេញ​បណ្ដាញ​សង្គម Twitter ដោយ​សារ​តែ​ទំនុក​ច្រៀង (Lyrics) ក្នុង​បទ​នេះ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ពេល​នេះ​ Harry ត្រូវ​គេ​សង្កេត​ឃើញ​ថា​កំពុង​តែ​ទាក់ទង​ជាមួយ​តារា​ម៉ូដែល Camille Rowe គ្រាន់​តែ​អ្នក​ទាំង​ពីរ​មិន​ដែល​បង្ហាញ​ពី​ទំនាក់​ទំនង​នេះ​ជា​សាធារណៈ៕

អីចឹង​មក​ស្ដាប់​អត្ថន័យ​ទាំង​អស់​គ្នា៖​​​​

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី