មើលពីក្រៅតូចចង្អៀត តែខាងក្នុងវិញ ផ្ទះរូបរាងស្គមនេះទូលាយល្វឹង!

  • 2018-03-16 02:36:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ក្រឡេក​មើល​មួយ​ភ្លែត អ្នក​ប្រាកដ​ជា​គិត​ថា ផ្ទះ​រូបរាង​បែប​នេះ​តូច​ខ្លាំង​ណាស់ សម្រាប់​មនុស្ស​មួយ​គ្រួសារ​រស់​នៅ ប៉ុន្តែ​ជាក់ស្ដែង វា​ពិត​ជា​កក់ក្ដៅ និង ធំ​ទូលាយ​នៅ​ខាង​ក្នុង។

ផ្ទះ​រូបរាង​ស្គម​នៅ​ក្នុង​ប្រទេស​វៀតណាម​នេះ មើល​ពី​ខាង​ក្រៅ​ពិត​ជា​មាន​ទំហំ​តូច ប៉ុន្តែ​វា​អាច​ឲ្យ​មនុស្ស ៤ ទៅ ៥ នាក់​រស់​នៅ​យ៉ាង​ស្រួល។ សូម​កុំ​មើល​តែ​សម្បក​ក្រៅ​អី ព្រោះ​អ្វី​គ្រប់​យ៉ាង គឺ មាន​ភាព​ពេញលេញ​នៅ​ខាង​ក្នុង។ បន្ទប់គេង , បន្ទប់ទឹក , បន្ទប់​ទទួល​ទាន​អាហារ និង​សូម្បី​តែ​កន្លែង​បោក​គក់ ក៏​មាន​នៅ​ក្នុង​ផ្ទះ​ដ៏​តូច​នេះ​ដែរ។

គួរ​បញ្ជាក់​នេះ ផ្ទះ​ប្រភេទ​នេះ​ស័ក្ដិសម​បំផុត​សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក​តិច , ប្តី​ប្រពន្ធ​ថ្មីថ្មោង , គូស្នេហ៍ និង អ្នក​នៅ​លីវ​ជា​ដើម៕

ចុច​អាន៖

ប្រភព៖ Viral4Real   ប្រែ​សម្រួល៖ សេង ឡុង