ពាក្យគន្លឹះសំខាន់ៗ ដែលអ្នកកាន់ Facebook Page គ្រប់រូប ត្រូវដឹងជាចាំបាច់

  • 2018-03-22 07:28:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ពាក្យ​បច្ចេកទេស​​មួយ​ចំនួន តែង​តែ​ឮ​​សម្រាប់​អ្នក​កាន់​ Page Facebook។ បើ​មិន​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ​ អាច​ឲ្យ​អ្នក​​ពិបាក​គ្រប់គ្រង​លើ Page របស់​អ្នក​។

Sabay ចែក​រំលែក​ចំណេះដឹង​ថ្មីជុំវិញ Page Level Metrics ដែល​ប្រមូល​ផ្តុំ​អត្ថន័យ​ពាក្យ​សំខាន់ៗ និង​រូបមន្ត​គណនា​មួយ​ចំនួន​តូច​សម្រាប់​អ្នក​ប្រើប្រាស់​ Page Facebook ជា​ប្រចាំ​។

+Engagement: ជា​ចំនួន Like, Comment, Share និង Click ដែល​ទទួល​បាន​ពី​ការ​បង្ហោះ (Post) ចេញ​ពី Page

+People Engaged: ជា​ចំនួន​ដាច់​ដោយ​ឡែក​ពី​គ្នា​ទៅ​លើ​តួ​លេខ Like, Comment, Share ឬ Click ចេញ​ពី​ប្រភេទ​នីមួយៗ។

+Engagement Rate: សំដៅ​លើ​ភាគរយ​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ Page របស់​អ្នក។

​ដើម្បី​គណនា​ Engagement Rate (%) = ចំនួន People Engaged / ចំនួន People Reach

+Page Consumption: បង្ហាញ​ពី​សកម្មភាព​លើ Page ដោយ​រួម​បញ្ចូល Link Clicks, Photo Views, Video Plays និង Other Clicks ជា​ដើម។

+Negative Feedback: បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ទៅ​លើ Page របស់​អ្នក​​ដោយ​រួម​មាន:

  • Hide Post: ចុច​លាក់​ការ​បង្ហោះ​​ចេញ​ពី News Feed
  • Hide All Posts: លាក់​រាល់​ការ​បង្ហោះ​ចេញ​ពី News Feed
  • Unlike Page: ចុច Unlike Page របស់​អ្នក​
  • Report Spam: Reports ជា​ប្រភេទ​ Spam

+People Reach: មាន​ចែក​ជា​ចំណុច ៣ ធំៗ:

  • Organic Reach: ចំនួន​​អ្នក​ដែល​បាន​ឃើញ​ការ​បង្ហោះ​លើ Page ដោយ​ស្វ័យ​ប្រវត្តិ
  • Paid Reach: ចំនួន​​អ្នក​ដែល​បាន​ឃើញ​ការ​បង្ហោះ តាម​រយៈ​ការ Boost Post នៅ​លើ Page
  • Viral Reach: ចំនួន​​អ្នក​ដែល​បាន​ឃើញ​ការ​បង្ហោះ តាម​រយៈ​ការ Share បន្ត​ពី​មិត្តភ័ក្ដិ។

+Impression: មាន​ចែក​ជា​ចំណុច ៣ ធំៗ:

  • Organic Impression: ចំនួន​អ្នក​ដែល​បាន​ឃើញ​សកម្មភាព​អ្វី​មួយ មាន​ទាក់ទង​លើ Page របស់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ
  • Paid Reach: ចំនួន​​អ្នក​ដែល​បាន​ឃើញ​សកម្មភាព​អ្វី​មួយ មាន​ទាក់ទង​លើ Page របស់​អ្នក តាម​រយៈ​ការ Boost Post
  • Viral Reach: ចំនួន​​អ្នក​ដែល​បាន​ឃើញ​សកម្មភាព​អ្វី​មួយ មាន​ទាក់ទង​លើ Page របស់​អ្នក តាម​រយៈ​ការ Share បន្ត​ពី​មិត្តភ័ក្ដិ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Crowdbabble   ប្រែ​សម្រួល៖ កៅ រក្សា