តួអង្គ "Captain America" បែក​បាក់​ស្នេហា​ជាមួយ​មិត្ត​ស្រី

  • 2018-03-23 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទាក់​ទង​គ្នា​មួយ​រយៈ​ ពេល​នេះ​តារា​សម្ដែង Chris Evans ដែល​យើង​តែង​តែ​ស្គាល់​ថា​ ដើរ​តួ​ជា​តួអង្គ​ Captain America នោះ​ទើប​តែ​បែក​បាក់​ជាមួយ​មិត្ត​ស្រី​តារា​សម្ដែង Jenny Slate។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ Chris ត្រូវ​បាន​សារព័ត៌មាន​ New York Times រាយការណ៍​ថា​ទំនាក់​ទំនង​ស្នេហា​អំពិលអំពែក​ម្ដង​ទាក់ទង​​ម្ដង​អត់​​របស់​លោក​ត្រូវ​បាន​បញ្ចប់​ត្រឹម​នេះ​ហើយ។

សារព័ត៌មាន ET Online បាន​បញ្ជាក់​ពី​ទំនាក់ទំនង​ស្នេហា​អ្នក​ទាំង​ពីរ​​ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ បន្ទាប់​ពី​ប្រទះ​ឃើញ​ពួក​គេ​ចំណាយ​ពេល​ជាមួយ​គ្នា​នៅ​ទីក្រុង Atlanta រដ្ឋ​ Georgia មួយ​ខែ​មុន។ គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​បែក​គ្នា​ម្ដង​រួច​ទៅ​ហើយ​ កាល​ពី​ខែ​មករា​ ប៉ុន្តែ​នៅ​តែ​ទាក់​ទង​គ្នា​រហូត​មក​ដល់​ពេល​នេះ​ទើប​បែក​គ្នា​ពិត​ប្រាកដ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​នៅ​តែ​ជា​មិត្ត​ល្អ​នឹង​គ្នា។ គូស​បញ្ជាក់​ដែរ​ថា Chris និង​ Jenny ជួប​គ្នា​ដំបូង​ដោយ​ថត​ភាពយន្ត​ "Gifted”៕

Chris និង Jenny ក្នុង​រឿង "Gifted"

អាន​អត្ថបទ៖

ប្រភព៖ etonline   ប្រែ​សម្រួល៖ ធារ៉ូ