មក​ដឹង ​ប្រវត្តិ​កំពូល​ជើង​ស៊ុត​ Man Utd ​និង Real Madrid ​កាន់​ពាន UCL ​មក​កម្ពុជា​

  • 2018-03-23 05:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ruud van Nistelrooy ​ដែល​ប្រិយមិត្ត​ស្គាល់​គ្រប់​គ្នា​ពេល​លេង​ឱ្យ Manchester United ​និង ​Real Madrid ​នោះ ​នឹង​យក​ពាន UEFA Champions League ​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​២​ដល់​៤​ខែ​មេសា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ឡើយ។

ដោយ​ការ​មក​នេះ ​គឺ​តាម​កម្មវិធី «ដំណើរ​ទេសចរណ៍​ពាន​រង្វាន់​ក្របខ័ណ្ឌ UEFA Champions League ២០១៨» ​ដែល​នាំ​មក​ជូន​ដោយ​ក្រុមហ៊ុន​​ស្រាបៀរ Heineken® ។ ​ទន្ទឹម​នឹង​ឮ​ថា​មាន​វត្តមាន​របស់ Van Nistelrooy ​មក ​​មាន​អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​តែ​ចាំ​ថត Selfie ​ជាមួយ Idol ​របស់​ខ្លួន​បាត់​ទៅ​ហើយ។ ចុះ​មិច​បាន​ជា បុរស​វ័យ​៤១​ឆ្នាំ​នេះ​ល្បី​យ៉ាង​ន? ​តោះ​មើល​ប្រវត្តិ​បន្តិច​មើល៖

Ruud van Nistelrooy ​ជា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ម្នាក់ ​ដែល​មាន​ដើម​កំណើត​នៅ​ហុល្លង់។ ​អតីត​កីឡាករ​ដែល​ចាប់​ផ្ដើម​លេង​បាល់​ជាមួយ​ក្រុម PSV ​ម្នាក់​នេះ ​ចាប់​ផ្ដើម​ល្បី​ខ្លាំង​ក្រោយ​ពី​ចូល​រួម​ជាមួយ Man Utd ​នៅ​ឆ្នាំ​២០០១ ​ក្នុង​តម្លៃ​ខ្លួន​ ១៨,៥​លាន​ផោន។ ​ធ្វើ​ការ​ក្រោម​លោក Sir Alex ​អតីត​កីឡាករ​ជម្រើស​ជាតិ​ហុល្លង់​ម្នាក់​នេះ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ស្រលាញ់ ​ព្រោះ​ថា​លេង​ដោយ​ទំនុក​ចិត្ត ​និង​ការ​បញ្ចប់​ទី​ច្បាស់​ៗ​របស់​ខ្លួន។ រយៈ​ពេល​៥​ឆ្នាំ​ជាមួយ​ក្រុម​បិសាច​ក្រហម Rooy ​រក​បាន​១៥០​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​២១៩​ប្រកួត ​។ ខណៈ​ដែល​រូបគេ​ផ្ទាល់​បាន​ជាប់​ឈ្មោះ​ជា Top Scorers ​នៅ​ពាន​រង្វាន់ Champions League ​៣​សម័យ​កាល​ផង​ដែរ។

ចប់​ការងារ​នៅ​បិសាច​ក្រហម ​អតីត​ខ្សែ​ប្រយុទ្ធ​ដែល​ជាប់​ឈ្មោះ​ជា​កីឡាករ​លេខ​៤​ក្នុង​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ UCL ​បាន​សម្រេច​ចិត្ត​លេង​ឱ្យ Real Madrid ​ម្ដង ​ក្នុង​ឆ្នាំ​២០០៦។ ទឹក​ដី​អេស្ប៉ាញ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ Rooy ​កាន់​តែ​ប្រមូល​អ្នក​គាំទ្រ​បាន​ច្រើន​បន្ថែម ​បើ​ទោះ​ជា​មាន​បញ្ហា​របួស​ញាំញី​យ៉ាងណា​ក៏​រូបគេ​នៅ​តែ​រក្សា​ការ​រក​គ្រាប់​បាល់​បាន​ដដែល តួ​យ៉ាង​ដូចជា​ត្រឹម​តែ​៩៧​ប្រកួត​ជាមួយ Real ​រូបគេ​រក​បាន​៦៤​គ្រាប់​ទៅ​ហើយ។ ចំពោះ​ពាន​រង្វាន់​វិញ ​ជាមួយ Real Madrid ​រូបគេ​ជួយ​ក្រុម​ឈ្នះ​ La Liga ​បាន​២​ដង​ដែរ។

កំណត់ត្រា​លេង​ឱ្យ​ក្លឹប​ធំ​២​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​នៅ​កម្ពុជា​ជា​ច្រើន​បាន​ស្គាល់ Rooy ​ហើយ​សង្ឃឹម​មុតមាំ​ថា​នៅ​ថ្ងៃ​ដែល​មក​ដល់​កម្ពុជា​​នឹង​មាន​ឱកាស​បាន​ថត​រូប​ជាមួយ​គ្នា​ជាក់​ជា​មិនខាន។ ដោយ​ឡែក​សម្រាប់​កម្មវិធី​វិញ ​ថ្ងៃ​ទី​២ ​គេ​នឹង​មាន​ការ Sharing Trophy UCL ​នៅ​កោះ​ពេជ្រ ចាប់​ពី​វេលា​ម៉ោង​៥:៤០​នាទី​ត​ទៅ។ ថ្ងៃ​ទី​៣ ​មាន​កម្មវិធី Press Conference ​១​នៅ​កោះពេជ្រ​ដូច​គ្នា ​វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក។ ​នៅ​ថ្ងៃ​ទី​៤​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ ​មាន​ការ​ថត​រូប​អនុស្សាវរីយ​នៅ​កោះ​ពេជ្រ​ដដែល ដូច​ថ្ងៃ​ទី​១​ដែរ ប៉ុន្តែ​មាន​វត្តមាន​របស់ Rooy ​ជាមួយ​អ្នក​គាំទ្រ​ទៀត៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី