សួន​ ឆាយ​ ម្ចាស់​ពាន​ Champion Snooker League​ មួយ​ឈើ​អាច​ស៊ី​បាន​ជាង​៦០​ពិន្ទុ​

  • 2018-03-26 08:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់​ជយលាភី​លេខ១​ ពាន​រង្វាន់​ Champion Snooker League​ លើក​ទី១​ សួន​ ឆាយ​ ប្រកួតរយៈ​ពេល​​១៦​សប្ដាហ៍​កន្លង​ទៅ​នេះ​​ចាញ់​តែ​១ដង​គត់។​

កីឡាករ សួន ឆាយ

សួន​ ឆាយ​ បាន​ឲ្យ​ដឹង​ថា​ ត្រេកអរ​ជា​ខ្លាំង​នៅ​ពេល​បាន​ក្លាយ​ជា​ម្ចាស់​ជយលាភី​លេខ១​ រដូវ​កាល​ទី១​នៃ​ពាន​រង្វាន់​ Champion Snooker League​ ដូច​នេះ​ ហើយ​ក៏​មាន​ឧបសគ្គ​ច្រើន​​ផង​ដែរ​ ដោយ​សារ​ប៉ះ​ដៃគូ​ល្អៗ​ និង​មាន​សមត្ថភាព​ច្រើន​នាក់។​

កីឡាករ សួន ឆាយ

កីឡាករ​មក​ពី​ខេត្ត​កំពត​​​បន្ត​ ក្នុង​ការ​ប្រកួត​១៦​សប្ដាហ៍​កន្លង​ទៅ​នេះ​ មាន​៣លើក​ ដែល​ធ្វើ​បាន​ល្អ​មែនទែន​ និង​ស្វែង​រក​ពិន្ទុ​បាន​ខ្ពស់​ ពោល​មួយ​ឈើ​បាន​ ៦៥​ពិន្ទុ​ ៥៦​ពិន្ទ​ និង​ចុង​ក្រោយ​ថ្ងៃ​បញ្ចប់​ការ​ប្រកួត​តែ​ម្ដង​បាន​៥១​ពិន្ទុ។​ ម្ចាស់​ពាន​រង្វាន់​រូប​នេះ​ប្រាប់​ពី​បច្ចេកទេស​ខ្លះៗ​ទៀត​ថា​ ដោយ​សារ​បុក​ច្បាស់​ សា​រ៉េ​កូន​ពណ៌​ស​បាន​ល្អ​ ជា​ហេតុ​អាច​រក​ពិន្ទុ​បាន​ច្រើន​ដូច​នេះ។​

ពិធីប្រគល់ពានរង្វាន់

ការ​ប្រកួតពាន​រង្វាន់​ Champion Snooker League​ លើក​ទី១​ បាន​បញ្ចប់​​​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ដោយ​រក​ឃើញ​ម្ចាស់​ជយលាភី​លេខ១​ សួន​ ឆាយ​ លេខ២​ ច្រឹង​ ភារម្យ​ លេខ៣​ សុខ​ ភារ៉ា​ និង​លេខ៤​ សាត​ ច័ន្ទវីរះ៕​

អត្ថបទ៖ នួន ស៊ីណា​