ចាន់ កែវនិមល​ បញ្ជាក់​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ ជា វិបុល

  • 2018-03-29 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ និង​សារ​ព័ត៌មាន​មួយ​ចំនួន​​បាន​ ចេញ​ផ្សាយ​ថា​ពិធី​ការិនី​សម្បូរ​ទៅ​ដោយ​​ពាក្យ​ពេចន៍​មិន​ចេះ​រីង​ស្ងួត​អ្នក​នាង គង់ សុជាតិ ​កំពុង​តែ​កើត​ក្ដី​​​ប្រច័ណ្ឌ​ក្នុង​ចិត្ត​​​​ ចំពោះ​ស្វាមី​គឺ​ ជា វិបុល ជាមួយ​នឹង​ដៃ​គូ​របស់​លោក​គឺ​អ្នកនាង ចាន់ កែវ​និមល​។

ពាក់​ព័ន្ធ​ករណី​ខាង​លើ​នេះ​​​ពិធី​ការិនី​ ចាន់ កែវនិមល បាន​និយាយ​ថា ​​ចំពោះ​រឿង​រ៉ាវ​ថា​ ខ្លួន​មាន​ទំនាក់​ទំនង​ស្នេហ៍​ជាមួយ​ ជា វិបុល ដល់​ថ្នាក់​ធ្វើ​ឲ្យ​ គង់ សុជាតិ ​ប្រច័ណ្ឌ​នោះ​​​មិន​មែន​ជា​រឿង​ពិត​ឡើយ​។ ដូច្នេះ​ នាង សុំ​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​​​បែប​នេះ​ ព្រោះ​ម្នាក់​ៗ​សុទ្ធ​តែ​មាន​​ស្វាមី​​​ និង​ប្រពន្ធ​កូន​​​​រួច​ទៅ​ហើយ​។

ស្ថិត​នៅ​​ក្នុង​ទឹក​មុខ​អស់​សំណើច​ ចាន់ កែវនិមល បាន​និយាយ​ថា​៖​" ដូច​អត់​មាន​ទេ​ រឿងបង ជាតិ ប្រច័ណ្ឌ ខ្ញុំ​ជា​មួយ​បង​ បុល ​ព្រោះ​គាត់​ទាំង​ពីរ​សុទ្ធ​តែ​ជា​អ្នក​សិល្បៈ ហើយ​ខ្ញុំ​ស្រឡាញ់​​ និង​ទុក​​ពួក​គាត់​ទាំង​ពីរ​​​ជា​រៀម​ច្បង​គំរូ​ក្នុង​សិល្បៈ"។

ទោះ​បី​ជា​មាន​​ពាក្យ​ចចាមអារ៉ាម​​បែប​នេះ​ក្ដី​ទំនាក់​ទំនង​ ចាន់ កែវនិមល និង​ គង់ សុជាតិ គ្មាន​អ្វី​ប្រែ​ប្រួល​នោះ​ទេ​ ​នៅ​តែ​ស្រឡាញ់​រាប់​អាន​គ្នា​ដូច​ដើម​ ជួប​គ្នា​ម្ដង​ៗ​តែង​តែ​បង្ហាញ​ស្នាម​ញញឹម​ និង​សួរ​ពី​សុខ​ទុក្ខ​គ្នា​ជា​និច្ច​​។

ពិធី​ការិនី​វ័យ​ជាង​ ៣០ ឆ្នាំ​រូប​នេះ​បន្ថែម​ថា​៖​" ទំនាក់​ទំនង​នៅ​តែ​ធម្មតា​ឲ្យ​ប្រែ​ប្រួល​យ៉ាង​ម៉េច​ បើ​រឿង​បង​ជាតិ​ ប្រច័ណ្ឌ​បង និង​បង​បុល មិន​មិន​ជា​ការ​ពិត​ផង​ហ្នឹង​"។

ជា វិបុល និង ចាន់ កែវនិមល ​ចាប់​ដៃ​គូ​ជាមួយ​គ្នា​ក្នុង​នាម​ជា​ពិធី​ការិនី និង​ពិធី​ករ​លើក​ដំបូង​​អំឡុង​ឆ្នាំ ២០១៤ នៅ​ទូរទស្សន៍​ហង្ស​មាស​ក្នុង​កម្មវិធី​ "The Voice Cambodia រដូវ​កាល​ទី​១​ បើ​គិត​មក​​ដល់​ពេល​នេះ​​មាន​រយៈ​ពេល​ ៤ ឆ្នាំ​ហើយ​។

​​​​

អត្ថបទ៖ ឆុង ស៊ីណាន