នុះ! មាន​រឿង​អ្វីបាន​ជា​ Chris Brown ច្របាច់​ក​ស្ត្រី​ម្នាក់​នៅ​ទី​សាធារណៈ​បែប​នេះ?

  • 2018-03-30 02:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Chris Brownត្រូវ​បាន​មហាជន​ជា​ច្រើន​បង្ខំ​ឲ្យ​ធ្វើ​ការ​បក​ស្រាយ​ភ្លាម​ៗ​ចំពោះ​ទង្វើ​​មិន​គប្បី​របស់​លោក​ ក្រោយ​រូបភាព​ដែល​​លោក​បាន​ច្របាច់​ក​ស្ត្រី​ម្នាក់​បាន​ចែក​ចាយ​ជា​សាធារណៈ​នោះ។

តារា​ចម្រៀង​ដែល​ពោរ​ពេញ​ទៅ​ដោយ​រូប​សាក់​ពេញ​ខ្លួន​រូប​នេះ​ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តំបន់ Miami យក​ដៃ​​ក្ដោប​ក​ស្ត្រី​ម្នាក់​រហូត​ក្បាល​របស់​នាង​បត់​ទៅ​ក្រោយ។

ស្ត្រី​រូប​នោះ​មើល​ទៅ​ស្ថិត​ក្នុង​ភាព​ភ័យ​ខ្លាច​ ខណៈ​នាង​ត្រូវ​បាន​ចាប់​ដោយ​តារា​​ចម្រៀង​វ័យ ២៨​ឆ្នាំ​ដែល​មិន​មាន​ពាក់​អាវ មុន​ពេល​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​ចូល​មក​ឃាត់​តារា​រូប​នោះ។

តែ​ក្រោយ​មក អ្វី​ដែល​ហួស​ចិត្ត​នោះ​​គឺ​ថា តារា​ចម្រៀង Chris Brown បាន​មក​ស្រាយ​ពាក់ព័ន្ធ​នឹង​ទង្វើ​របស់​លោក​នោះ​ថា អ្វី​ទាំង​អស់​គ្រាន់​តែ​ជា​ការ​លេង​សើច​តែ​ប៉ុណ្ណោះ។

ចំណែក​នៅ​រូប​ថត​ផ្សេង​មួយ​ទៀត ដែល​ថត​បាន​កាល​ពី​ថ្ងៃ​ច័ន្ទ ស្ត្រី​ដែល​ត្រូវ Chris Brown ច្របាច់​ក​នោះ​ឃើញ​​ញញឹម​ក្រោយ​ពេល​លោក​ប្រលែង​ដៃ​ពី​ក​របស់​នាង​វិញ​នោះ៕

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី