ទិដ្ឋភាព​តារា​កំប្លែង​ជើង​ចាស់​ច្រើន​រូប​​​​ក្ដុក​ក្ដួល​​ថ្ងៃបុណ្យ​សព​ វីតាមីនសេ​​

  • 2018-03-30 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទៅ​គ្មាន​​ថ្ងៃ​ត្រឡប់​​​របស់កំពូល​តារា​កំប្លែង​លោក​ វីតាមីនសេ បាន​ធ្វើ​ឲ្យ​​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​​​មាន​អារម្មណ៍​ក្ដុក​ក្ដួល​ និង​សោក​សង្រេង​​​​បំផុត​ ចំពោះ​ការ​បាត់​បង់​ធនធាន​សិល្បៈ​មួយ​រូប​​​ ដែល​មាន​សមត្ថភាព​​ពុំ​អាច​​​កាត់​ថ្លៃ​បាន​​។

ក្នុង​ពិធី​បុណ្យ​សព​​​​​លោក វីតាមីនសេ ​ព្រឹក​មិញ​នេះ​​ក៏​មាន​ការ​ចូល​រួម​ពី​សិល្បករ​​ប្រុស​ស្រី​​មួយ​ចំនួន​ផង​ដែរ​។ ក្នុង​នោះ​តារា​កំប្លែង​ និង​ចម្រៀង​ជើង​ចាស់​ជា​ច្រើន​រូប​រួម​ជំនាន់ជាមួយ​លោក​បាន​បង្ហាញ​អារម្មណ៍​ខ្សឹកខ្សួល​ និង​សោក​សៅ​យ៉ាង​ខ្លាំង​​ ព្រោះ​តែ​​នឹក​ឃើញ​អនុស្សាវរីយ៍កម្សត់​កម្រ​​ជា​មួយ​គ្នា​នា​ពេល​កន្លង​មក​។

កំពូល​តារា​កំប្លែង​ វីតាមីនសេ បាន​ទទួល​មរណភាព​កាល​ពី​វេលា​ម៉ោង​ ១២ យប់​​រំលង​អាធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​​ ៣០ ខែ មីនា ឆ្នាំ ២០១៨ ដោយ​​ជំងឺ​មហារីក​ថ្លើម​។ សព​របស់​លោក នឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​ទី​១ ខែ មេសា ឆ្នាំ ២០១៨ នៅវត្ត​វង្គដបុរី​ ស្ថិតនៅសង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ​ វេលា​ម៉ោង​ ៥ ឬ ៦​ ល្ងាច​៕​​

ចុចអានប្រវត្តិ​តស៊ូ​​តាំង​ពី​វ័យ​១០​ឆ្នាំ​ របស់នាយ វីតាមីនសេ អ្នកបម្រើ​សិល្បៈ​ជិត​កន្លះ​សតវត្ស

ចុចអាននាយ​ សានម៉ៅ ត្រដរ​មក​​បុណ្យ​សព​លោក​តា​ វីតមីនសេ ទាំង​ខ្លួន​ល្ហិតល្ហៃ

ចុចអាន៖តារាកំប្លែង នាយ វីតាមីនសេ ទទួលមរណភាព​ ​ក្រោយ​​ការ​យល់​ច្រលំ

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម