​តោះទៅស្គាល់រីសតបោះតង់ទី១នៅកំពតទាំងស្អាត និងមានអត្ថន័យរយពាន់

  • 2018-04-03 04:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែន​ត្រឹមតែ​ជា​កន្លែង​សម្រាក​កម្សាន្ត​ធម្មតា​ៗ​នោះទេ ​តែវា​ជាកន្លែង​លម្ហែ​​កាយ ​និង​ញ៉ាំ​អាហារ​បែប​ធម្មជាតិ​ពិតៗ​ តាម​មាត់សមុទ្រ​ដែល​ជា​ស្នាដៃ​ការងារ​របស់​បងប្អូន​សហគមន៍។

ជារីសត​បោះតង់​ទី១​ ក្ដាត​ទ្បាតង់​ មាន​ទីតាំង​នៅ​ភូមិ​ក្តាត​ ស្រុក​ទឹក​ឈូរ​ ខេត្ត​កំពត។ ហេតុអ្វី​ដាក់​ឈ្មោះ​ក្ដាត​ទ្បាតង់? តាម​ប្រសាសន៍​លោក​ តាត ឧត្ដម អ្នក​គ្រប់គ្រង​រីសត​ខាងលើ​បាន​ប្រាប់ថា៖រី សត​នេះ​មានន័យ​ជាពីរ​ភាសា​។ ក្ដាត​ គឺជាឈ្មោះ​ភូមិ១​នៅ​ខេត្ត​កំពត រីឯ​ពាក្យ​ទ្បាតង់​មានន័យ​ជា​ភាសា​បារាំង​ថា​ បោះតង់។

លោក​ថា ការ​បង្កើត​ជំនួញ​ឯកជន​នេះ ​មិនមែន​ដើម្បី​តែ​រក​ប្រាក់​ចំណូល១មុខទេ។ ជា​អតីត​អ្នកធ្វើ​ការងារ​សង្គម​ និង​មាន​បេះដូង​ជួយ​សង្គម​ស្រាប់​ផង ដូច្នេះ​អ្វី​ដែល​លោក​ផ្ដោត​គឺ ​រីសត​មួយ​ដែល​មាន​ភាព​ខុសប្លែក​ពី គេ​​ និង​ដើម្បី​ផ្ដល់​ការងារ​ឲ្យ​ប្រជា​សហគមន៍​ ជុំវិញ​​តំបន់​ប្រមាណ​២០០គ្រួសារ។

ឆ្លងកាត់​បទពិសោធន៍​ការងារ​ និង​រឿងរ៉ាវ​ជាច្រើន​នៅ​ទីនេះ​ ទី​បំផុត​ទៅ​ភាព​ខុស​ប្លែក​ពី​កន្លែង​ទេសចរណ៍​ផ្សេងទៀត ​ត្រូវ​បាន​លេច​រូបរាង​​ពិតប្រាកដ​នៅ​ទីនេះ​។

បច្ចុប្បន្ន​លោក​តាត ឧត្ដម អ្នក​គ្រប់គ្រង​រីសត​បាន​ប្រាប់​ថា​លោក​ និង​បងប្អូន​សហគមន៍ ​កំពុង​ធ្វើការ​ជាមួយគ្នា​លើ ផ្នែក​ទេសចរណ៍​សង្គម​ដែល​មាន​សកម្មភាព​ដូចជា៖

  • ទទួល​ទិញ​គ្រឿង​សមុទ្រ​ និង​កសិផល​ធម្មជាតិ​របស់​ប្រជា​សហគមន៍​តាម​តម្លៃ​ទីផ្សារ

  • ការ​ទស្សនា​របាំ​ប្រពៃណី​ដែល​សំដែង​ដោយ​កូន​អ្នកភូមិ​និង​ការ​បរិច្ចាគ​ថវិកា​ពី​ភ្ញៀវ

  • ផ្ដល់​ការងារ​សមស្រប​ដល់​សហគមន៍​តាម​ជំនាញ​ដោយ​អនុវត្ត​តាម​ច្បាប់​ស្ដីពី​ការងារ

  • ផ្សព្វផ្សាយ​ពី ការ​ចូលរួម​ថែរក្សា​បរិស្ថាន

  • ជួយ​ការងារ​មនុស្សធម៌​ និង​ការអប់រំ​ដល់​កុមារ​ និង​ប្រជា​សហគមន៍​ដើម្បី​កាត់​បន្ថយ​ចំណាកស្រុក

តោះ​មក​មើល​កម្រង​រូបភាព​ត្រជាក់​ភ្នែក​របស់​ប្រជា​សហគមន៍​នៅ​​រី សត​ ក្ដាត​ទ្បាតង់​ ទាំងអស់​គ្នា៖

អត្ថបទ៖ ពៅ រក្សា

អត្ថបទថ្មី