គ្រាន់តែ​រឿង​ទូរសព្ទ​ក្បាល​ឆកសោះ អ្នក​គាំទ្រ​ជជែកគ្នា​បែកផ្សែង

  • 2018-04-05 03:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ស្មាតហ្វូន​មាន​អេក្រង់​ឆក​ចេញ​លក់ព្រោងព្រាត ហើយ​ក្រុមហ៊ុន​ជា​ច្រើនក៏​គ្រោងផលិត​បន្ត​បន្ទាប់​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជជែក​គ្នា​បែកផ្សែង​ទាំង​នៅ​លើ​បណ្តាញ​សង្គម និង​អ្នក​គាំទ្រ​នៅ​ខាងក្រៅ។

រូបភាព​តំណាង

* [ទូរសព្ទ​ក្បាល​ឆក​ កាន់តែ​ពេញនិយម រាប់​ត្រួសៗ​មិនក្រោម ១០ ម៉ូដែលទេ](http://news.sabay.com.kh/article/1033574#utm_campaign=onpage)

លោក លីមហេង បុគ្គលិក​ធ្វើ​ការ​នៅ​ហាង​ទូរសព្ទ សៀង លីន ប្រាប់​ថា ដំបូង​ប្លែក​ដែរ​។ តែ​យូរៗ​ទៅ​ធម្មតា ដោយសារ​ម៉ាក​ផ្សេង​ក៏​មាន​អេក្រង់​ឆក​ដែរ។

លោក​បន្ត​ថា ​វា​មិនជា​អី​ចម្លែក​ទេដែល​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ផ្សេង​ទៀត​បញ្ចេញ​ស្មាតហ្វូន​ជំនាន់​ក្រោយ​មាន​អេក្រង់​ឆក​ដោយសារ​ទំនោរ​ទីផ្សារ។

លោក​ថា អ្នកទិញ​ក៏​​ដែល​លឺ​មាន​និយាយ​អ្វី​ពី​ស្មាតហ្វូន​ចេញ​ស៊េរី​ក្រោយ​ដែល​មាន​អេក្រង់​ឆក​នេះ ក្រៅ​ពី​ក្រុមហ៊ុន​ផ្សេងៗ​ដៀមដាម​គ្នា​ពី​រឿង​ការ​លួច​ចម្លង​អេក្រង់​ឆក​នេះ។

លោក សេង ជា​ជាង​ជួស​ជុល និង​លក់​ទូរសព្ទ​មួយ​ទឹក​នៅ​ផ្សារ​ទួល​សង្កែ​បាន​ប្រាប់​ថា ទូរសព្ទ​ដែល​ចេញ​ក្រោយ​គេ​ហើយ​មាន​រូប​រាង​ស្រដៀង​គេ​ច្បាស់​ណាស់​ជា​មាន​អ្នក​ថា​ចម្លង​គេ​ហើយ តែ​សំខាន់​មាន​អ្នក​គាំទ្រ​ឬ​អត់ ព្រោះ​របស់​របរ​ប្រើ​ប្រាស់​តែង​តែ​មាន​រូប​រាង​ចម្លង​គ្នា​ខ្លះ​ៗ​ហើយ កុំឲ្យ​តែ​ដូច​គ្នា​ទាំង​អស់​។

លោក​ថា ទូរសព្ទ​ចេញក្រោយ ដែល​ចេញ​មក​ខុស​គេ ឬ​ទំនើប​ជាង​គេ​បន្តិច​ទើប​ធ្វើ​ឲ្យ​​អ្នក​ប្រើ​ប្រាស់​ចង់​បាន មិន​គិត​ថា​ចម្លង​ពី​គេ​ទាំង​ស្រុង។ ប៉ុន្តែ​លោក​ថា អាច​មាន​អ្នក​គាំទ្រ​ម្ខាងៗ​ចម្អក​ដាក់​គ្នា ដោយសារ​ការ​លួច​ចម្លង​បច្ចេកវិទ្យា​​គ្នា​។

ងាក​មក​លោក ដារ៉ា បុគ្គលិក​បម្រើ​ការ​ក្នុង​ក្រុម​ហ៊ុន​ឯក​ជន​មួយ​កំពុង​កាន់​ស្មាត​ហ្វូន​ចុច​នៅ​ពេល​សួរ​ពី​រឿង​ស្មាតហ្វូន​​ដែល​មាន​អេក្រង់​ឆក​ប្រាប់​ថា វា​ជា​រឿង​ធម្មតា​ហើយ ព្រោះ​ពេល​ iPhone X ចេញ​មក​លេចធ្លោ​រាង​អេក្រង់ឆកនេះ មានទីផ្សារ​ ទើប​​បាន​ជា​ក្រុម​ហ៊ុន​ផលិត​​ផ្សេង​ចេះ​តែ​យក​គំរូ​តាម

លោក​បន្ត​ថា​ទោះបី​ជា​ស្មាតហ្វូន​ទាំង​នេះ ​ចម្លង​តាម​ក៏ដោយ​តែ​ក៏​ត្រូវ​មាន​អ្វី​ដែល​ប្លែក ដូច​ជា​បច្ចេកវិទ្យា គុណភាព តម្លៃ ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​ងាក​ទៅ​ប្ដូរ​ប្រើ​ប្រេន​ផ្សេង។

ចំណែក បុរស​ម្នាក់​ជា​អ្នក​លក់​ទូរសព្ទ​នៅ​ហាង​ធំ​មួយ​កន្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​​ប្រាប់​ថា កន្លង​មក​ធ្លាប់​បាន​លឺ​ច្រើន​ណាស់​រឿង​ទូរសព្ទ​ក្បាល​ឆក​ដែល​ក្រុមហ៊ុន​ជាច្រើន​ត្រៀម​ផលិត​ចេញ និង​មាន​ខ្លះ​បាន​ប្រកាស​ចេញ​ហូរហែ។

ចំពោះ​រឿង​នេះ​លោក​យល់​ថា​ ដូច​ជា​មិន​សូវ​ពេញ​ចិត្ត​ដែរ​ព្រោះ​ពេល​យក​ទូរសព្ទ​ចេញ​ក្រោយ​ហើយ​មាន​រូប​រាង​ចម្លង​គេ ច្បាស់​ជា​មាន ហ្វេន​ផ្សេង​ចំអក​មិន​ខាន។

លោក​បន្ថែមថា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ក្រោយ​ៗ​គួរ​តែ​រក​អ្វី​ដែល​ថ្មី​ទើប​ល្អ​ជាង មិន​ធ្វើ​ឲ្យ​ហ្វេន​​ម្ខាងៗ​អន់​ចិត្ត

ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ ចំពោះ​ស្មាតហ្វូន​អេក្រង់​ឆក​ទាំង​នេះ?

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី