ហួស​ចិត្ត! Andrew Taggart ត្រូវ​អ្នក​គាំទ្រ​ម្នាក់​ច្រឡំ​ថា Liam Payne (វីដេអូ)

  • 2018-04-06 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ពុធ ទី​០៤ ខែ​មេសា ឆ្នាំ​២០១៨ សមាជិក​ក្រុម The Chainsmokerតារា​ចម្រៀង Andrew Taggart បាន​ជួប​ប្រទះ​នឹង​រឿង​គួរ​ឲ្យ​អស់​សំណើច​មួយ​ដោយ​អ្នក​គាំទ្រ​ម្នាក់​បាន​ច្រឡំ​លោក​ទៅ​នឹង​តារា​ចម្រៀង Liam Payne ដែល​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម One Direction។

តារា​ចម្រៀង​វ័យ ២៨​ឆ្នាំ​រូប​នេះ បាន​រក​ឃើញ​អត្តសញ្ញាណ​ថ្មី​របស់​លោក ក្រោយ​ពី​លោក​បាន​ឈរ​​ថត​រូប​ជាមួយ​អ្នក​គាំទ្រ​នៅ​ក្រៅ​ភោជនីយដ្ឋាន​មួយ​​នៅ​តំបន់ West Hollywood។

ភ្លាម​នោះ​ដែរ មាន​បុរស​វ័យ​ចំណាស់​មួយ​រូប​បាន​ស្រែក​ហៅ​លោក​ដោយ​ឈ្មោះ​របស់​តារា​ចម្រៀង Liam Payne​ ដើម្បី​សុំ​ថត​រូប ហើយ​ថែម​ទាំង​សួរ​​​បញ្ជាក់​ថា លោក​ជា​សមាជិក​ក្រុម One Direction មែន​​ឬ​មិន​មែន​ថែម​ទៀត​ផង៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា