១៥​ ចំណុច​ Angelina និង​ Brad Pitt មិន​ចង់​ឲ្យ​អ្នក​ដឹង​ពី​ Maddox

  • 2018-04-06 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មាន​ឪពុក​ម្ដាយ​សុទ្ធ​តែ​ជា​តារា​លំដាប់​កំពូល​ដូច Angelina និង Brad Pitt ដូច្នេះ Maddox មិន​មែន​ធំ​ដឹង​ក្ដី​ ដូច​​ជា​ក្មេង​ធម្មតា​នោះ​ទេ។ Maddox ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ជាមួយ​ឪពុក​ម្ដាយ​ នៅ​កន្លែង​ថត​រឿង​ជា​ញឹក​ញាប់ ដោយ​ទទួល​បាន​មុខ​ងារ​ជា​ផលិតករ​ម្នាក់​នៅ​វ័យ​១៦​ឆ្នាំ។ លោក​គឺ​ជា​កូន​ចិញ្ចឹម​កម្ពុជា​ដែល​ត្រូវ​យក​មក​ចិញ្ចឹម​ដោយ​ Angelina កាល​នាង​មក​ទី​នេះ ដើម្បី​ថត​រឿង Tomb Raider។

ហើយ​នេះ​ជា​រឿង​ទាំង​១៥ ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ Maddox៖

១៥. ឈ្មោះ​ដំបូង​មិន​មែន​ Maddox Jolie-Pitt នោះ​ទេ

Maddox មាន​ឈ្មោះ​ពិត​ថា រត្ន វិបុល​ នៅ​ពេល Angelina យក​មក​ចិញ្ចឹម​នៅ​ឆ្នាំ ២០០២។

១៤. Angelina វិះ​នឹង​មិន​យក​​ Maddox មក​ចិញ្ចឹម

Angie ធ្លាប់​គិត​នាង​ជា​អ្នក​ដទៃ​មក​កាន់​ប្រទេស​កម្ពុជា ហើយ​បើ​សិន​ជា​នាង​យក​ Maddox មក​ចិញ្ចឹម​អាច​ជា​រឿង​មិន​ត្រឹម​ត្រូវ។ នេះ​បើ​តាម​កិច្ច​សម្ភាសន៍​របស់​នាង​ជាមួយ​ទស្សនាវដ្ដី Vogue។ ដោយ​សារ​តែ​ស្ដាប់​ដំបូន្មាន​របស់​មិត្ត​នាង​ម្នាក់​គឺ​អ្នក​ អឹង​ លួង​ ដែល​ជា​អ្នក​និពន្ធ​សៀវភៅ "First they Kill My Father”។

១៣. Brad Pitt មិន​មែន​ជា​ឪពុក​ចិញ្ចឹម​ដំបូង​នោះ​ទេ​

ពេល​ Angie យក​ Maddox មក​ចិញ្ចឹម​នាង​កំពុង​តែ​ទាក់​ទង​គ្នា​ ជាមួយ​អតីត​ស្វាមី​លោក Billy Bob Thornton ដោយ​បាន​ប្រើ​ប្រាស់​ឈ្មោះ​គ្រួសារ​របស់​លោក មក​ដាក់​ឲ្យ​។

១២. Maddox ជា​អ្នក​ធ្វើ​ឲ្យ​ Brad និង Angie រៀប​ការ​ជាមួយ​គ្នា

ប្រសិន​បើ​គ្មាន​កូន​ចិញ្ចឹម​ម្នាក់​នេះ​ទេ ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ប្រាកដ​ជា​មាន​លក្ខណៈ​យឺត​យ៉ាវ​ទម្រាំ​រៀប​ការ​ជាមួយ​គ្នា។

១១. មិន​ដែល​ចូល​សាលា​ទេ

ដោយ​សារ​តែ​ពួក​គេ​ តែង​តែ​ធ្វើ​ដំណើរ​មិន​ឈប់​មិន​ឈរ ដូច្នេះ​ Maddox មិន​អាច​នៅ​មួយ​កន្លែង​និង​ចូលរៀន​បាន​ទេ ដូច្នេះ​ហើយ​ទើប​ Angie បាន​ជួល​គ្រូ​ឯក​ជន​ដើម្បី​មក​បង្រៀន​នៅ​ផ្ទះ​ជំនួស​វិញ។

១០. បាន​ជួប​ស្នេហ៍​ដំបូង​នៅ​អាយុ ១២​ឆ្នាំ

​Angelina ភ្លាត់​ម៉ាត់​និយាយ​អំពី​ស្នេហា​របស់​កូន​ប្រុស​ខ្លួន​ដំបូង ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ Entertainment Tonight ពេល​ Maddox មាន​អាយុ ១២​ឆ្នាំ​។​ នាង​បាន​បញ្ជាក់​សង្សារ​ដំបូង​នោះ​គួរ​ស្រលាញ់​ណាស់ នាង​រស់​នៅ​ចក្រភព​អង់គ្លេស​។

៩. ចូល​ចិត្ត​ល្បែង​ប្រណាំង​រថយន្ត​​និង​ម៉ូតូ

​កាល​ពី​ថ្ងៃ​ខួប​កំណើត​គម្រប់​៩​ឆ្នាំ Brad និង Angie បាន​ជួល​ដាច់​កន្លែង​កម្សាន្ត​មួយ​តែ​ម្ដង ដើម្បី​អាច​ឲ្យ​ Maddox លេង​ប្រណាំង​រថយន្ត​និង​ម៉ូតូ​ជាមួយ​មិត្ត​ភក្តិ។

៨. ជា​អ្នក​គាំទ្រ​ដ៏​ធំ​មួយ​របស់​ម្ដាយ

Maddox តែង​តែ​និយាយ​សរសើរ​ពី​ម្ដាយ​ក្នុង​កិច្ច​សម្ភាសន៍​ផ្សេងៗ ជុំ​វិញ​អាជីព​ការ​សម្ដែង​របស់​នាង​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ក៏​បាន​ ជួយ​ធំ​ដុំ​ចំពោះ​គម្រោង​ភាពយន្ត​ដ៏​ធំ "First They Killed My Father” ផង​ដែរ។

៧. មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​​ជាមួយ​ប្រទេស​កម្ពុជា

ទោះ​បី​ជា​ធំ​ដឹង​ក្ដី​នៅ​អាមេរិក​ក៏​ដោយ Maddox មិន​ដែល​ភ្លេច​ពី​ប្រទេស​កម្ពុជា​នោះ​ទេ ដោយ​តែង​តែ​មក​លេង​ទី​នេះ​ជា​ញឹក​ញាប់ ព្រមទាំង​ចូលរួម​គម្រោង​សប្បុរស​ធម៌​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ផង​ដែរ។

៦. ចូលចិត្ត​ប្រមូល​កាំបិត​ទុក​មើល

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ លោក​ក៏​ចូលចិត្ត​អាវុធ​និង​សង្គ្រាម​ខ្លាំង​ផង​ដែរ ដូច្នេះ​ហើយ​ទើប​ Angie បាន​ទិញ​កាំបិត​ជា​កាដូ​ខួប​កំណើត​ពេល​ឈាន​ដល់​១១​ឆ្នាំ ប៉ុន្តែ​គេ​ក៏​ធ្លាប់​មាន​កាំបិត​មួយ​រួច​ទៅ​ហើយ​ពេល​មាន​អាយុ​៧​ឆ្នាំ។

៥. ជា​ក្មេង​មិន​សូវ​ស្ដាប់​បង្គាប់​ពេល​ខ្លះ

កាល​បី​ឆ្នាំ ២០១៤ Angie បាន​ស៊ើប​ដឹង​ថា Maddox តែង​តែ​លួច​មើល​រឿង​ប្រភេទ​ R-rated ដោយ​មិន​ប្រាប់​ឪពុក​ម្ដាយ​ឲ្យ​ដឹង​ជាមុន។

៤. Maddox មិន​ចូលចិត្ត​ដើរ​លេង​ជា​លក្ខណៈ​គ្រួសារ​ដូច​មុន​នោះ​ទេ

មក​ដល់​ពេល​នេះ Maddox ឆ្អែត​ឆ្អន់​នឹង​ការ​ដើរ​លម្ហែ​ជាមួយ​ម្ដាយ​ ជាមួយ​បងប្អូន​ជា​ច្រើន​ទាំង​នេះ​ហើយ ដោយ​ចង់​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​​ឲ្យ​បាន​ច្រើន​វិញ។

៣.​ ពេល​ខ្លះ​រពឹស​ខ្លាំង​ដល់​ថ្នាក់​ចាប់​មិន​ជាប់

Maddox ល្បី​ខ្លាំង​ខាង​រពឹស​មិន​ស្ដាប់​បង្គាប់​កាល​ពី​ឆ្នាំ ២០១៦ ដែល​តែង​តែ​មាន​អារម្មណ៍​មិន​ល្អ និង​មិន​សូវ​ស្ដាប់​បង្គាប់ នេះ​បើ​តាម​ការ​អះអាង​ពី​កូន​ឈ្នួល​ដែល​តម្រូវ​ឲ្យ​មើល​កូនៗ​របស់ Angelina។

២. មិន​ចូល​ចិត្ត​ហូលីវូដ

ទោះ​បី​ជា​មាន​មុខ​មាត់​នៅ​ទី​នោះ​យ៉ាង​ណា​ក្ដី Maddox មិន​សូវ​ជា​ពេញ​ចិត្ត​នឹង​វិស័យ​នេះ​ប៉ុន្មាន​ទេ។

១. វាយ​តប់​ជាមួយ​ឪពុក​ចិញ្ចឹម​ខ្លួន Brad Pitt

នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ Angelina និង Brad Pitt បែក​គ្នា​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ហេតុការណ៍​នេះ​បាន​ឈាន​ទៅ​ដល់ FBI ធ្វើ​ការ​ស៊ើបអង្កេត Brad ទៀត​ផង៕

អាន​អត្ថបទ៖

ប្រភព៖ Therichest   ប្រែ​សម្រួល៖ ធារ៉ូ