មនុស្សប្រុសឆ្នាំច បើយកប្រពន្ធកើតឆ្នាំទាំង៨នេះ ល្អបំផុតដូចបានកំណប់១ពាង
- 2018-04-09 02:36:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសឆ្នាំច បើយកប្រពន្ធកើតឆ្នាំទាំង៨នេះ ល្អបំផុតដូចបានកំណប់១ពាង
ចន្លោះមិនឃើញ
ទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមក មុនរៀបចំផ្សំផ្គុំរៀបការឲ្យកួនប្រុសស្រី គឺត្រូវរកអាចារ្យដើម្បីគន់គូរមើលខែថ្ងៃ បើឃើញថាល្អនោះទើបអ្នកទាំងពីរអាចរៀបការជាមួយគ្នាបាន។ រហូតមកដល់បច្ចុប្បន្ន ទំនៀមមួយនេះក៏ខ្មែរនៅតែមិនចោលឡើយ ទោះជឿខ្លះ មិនជឿខ្លះក៏ដោយ។
ទន្ទឹមនឹងនេះដែរ ក្នុងសៀវភៅមហាសង្ក្រាន្តរបស់ឯកឧត្ដម អ៊ឹម បូរិន្ទ ជាអគ្គលេខាធិការរង គណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ និងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានលើកឡើងពីមនុស្សប្រុសកើតឆ្នាំច ល្អបំផុតជាមួយនារីកើតឆ្នាំដូចខាងក្រោមនេះ៖
ឆ្នាំចជាមួយឆ្នាំជូត៖ ឆ្នាំច និងឆ្នាំជូតបានគ្នាជាគូ រស់នៅជាមួយគ្នាសុខសាន្តល្អណាស់ ទោះបីមានផលរមាស់អាក់អន់ចិត្តតិចតួច ក៏ពួកគេចេះអត់ឱនឲ្យគ្នាដែរ ទាំងពេលល្អ និងពេលអាក្រក់ គេចេះលៃយល់ចិត្តគ្នាបាន។
ឆ្នាំចជាមួយឆ្នាំខាល៖ ឆ្នាំទាំងពីរមាននិស្ស័យជាមួយគ្នាល្អណាស់ ពួកគេអាចរួមប្រកបដោយសុភមង្គលខ្លាំងណាស់។
ឆ្នាំចរជាមួយឆ្នាំថោះ៖ ឆ្នាំជាមួយថោះគឺជាគូល្អណាស់ នេះបើតាមក្បួនហោរាចិន។ អ្នកទាំងពីរមានចិត្តគំនិតដូចគ្នា ចេះស្រលាញ់គ្នាក្នុងជីវិតស្នេហារបស់ពួកគេ។
ឆ្នាំចជាមួយឆ្នាំម្សាញ់៖ ឆ្នាំទាំងពីរនេះ នៅពេលដល់រូបរាងពេញវ័យ បើបានឃើញគ្នាភ្លាមនឹងចាប់ចិត្តប្រតិព័ទ្ធជាមួយគ្នាមិនខានឡើយ។ សេចក្ដីស្រលាញ់របស់អ្នកទាំងពីរ នឹងមានជានិរន្តតទៅ មិនសូវមានរកាំរកូសជាមួយគ្នាឡើយ។
ឆ្នាំចជាមួយឆ្នាំមមី៖ ឆ្នាំទាំងពីរនេះអាចចាប់ដៃគ្នាជាគូបាន បើនិយាយឲ្យចំទៅអ្នកទាំងពីរជាគូនឹងគ្នាល្អណាស់ ព្រោះគ្មានត្រង់ណាដែលថាអ្នកទាំងពីរមិនចុះសម្រុងនឹងគ្នាឡើយ គឺត្រូវគ្នាគ្រប់យ៉ាង។
ឆ្នាំចជាមួយឆ្នាំវក៖ ឆ្នាំច ជាមួយឆ្នាំវក គ្រាន់តែជាគូស្នេហ៍ធម្មតាប៉ុណ្ណោះ គ្មានអ្វីពិសេសឡើយ ប៉ុន្តែជារឿងល្អវិញព្រោះមានម្នាក់ចេះកែខៃការរស់នៅជុំគ្នា ហើយអ្នកទាំងពីរអាចរួមរស់ប្រកបដោយភាព សុខដុមគ្មានបញ្ហាអ្វីទេ។
ឆ្នាំចជាមួយឆ្នាំច៖ ឆ្នាំទាំងពីនេះដូចគ្នា បើបានគ្នាជាគូល្អណាស់ តាមក្បួនហោរាចិនបានទាយថា មិនបាច់គិត២ដងទេ បើអ្នកទាំងពីរពេញចិត្តគ្នាហើយនោះ គូនេះត្រូវជាមួយគ្នាល្អណាស់។
ឆ្នាំចជាមួយឆ្នាំកុរ៖ ឆ្នាំទាំងពីរនេះរួមរស់ជាមួយគ្នា បានសុខសាន្តណាស់ អ្នកទាំងពីរជាគូនឹងគ្នា គ្មានអ្វីល្អជាងគូនេះទេ ជីវិតជាគូស្វាមីភរិយារបស់អ្នកទាំងពីរសុខសាន្តណាស់ គ្មានអ្វីថាមិនល្អទេ៕