DJ រូបស្អាតនៅ​ថៃ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ពាក់ព័ន្ធនឹងគ្រឿងញៀន

  • 2018-04-12 03:27:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“DJ Katoy” រួម​នឹង​មិត្តភ័ក្ដិ​ចំនួន ៥​នាក់ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១​មេសា​ម្សិលមិញ នៅ​ក្លឹប Burn ស្ថិត​ក្នុង​ទីក្រុង​ប៉ាតាយ៉ា ប្រទេស​ថៃ។

តារា​អ៊ីនធឺណិត និង​ជា DJ ដ៏​ល្បី​រូប​នេះ មាន​ឈ្មោះ​ពិត​ហៅ​ថា Kannikar Namwicha អាយុ​២៤​ឆ្នាំ។ ក្រោយ​ការ​ចាប់​ខ្លួន DJ Katoy បាន​ឆ្លើយ​សារភាព​ថា នាង​ពិត​ជា​បាន​ប្រើ​ប្រាស់​កេតាមីន (ប្រភេទ​គ្រឿងញៀន​ម៉្យាង) រយៈពេល​៣​ថ្ងៃ​កន្លង​មក​ហើយ តែ​ការ​ប្រើ​នេះ​គឺ​ធ្វើ​ដើម្បី​ទទួល​បាន​ការងារ​នៅ​ក្លឹប​ខាង​លើ​តែ​ប៉ុណ្ណោះ។

នៅ​លើ​គណនី​ហ្វេសប៊ុក DJ Katoy ដែល​មាន​អ្នក Follow ជាង​១​លាន​នាក់ បាន​សរសេរ​បង្ហោះ​ថា បច្ចុប្បន្ន ប៉ូលិស​បាន​យក​ទឹកនោម​របស់​នាង​ទៅ​ធ្វើ​កោសល្យវិច័យ​នៅ​បាងកក ហើយ​នាង​នឹង​ត្រូវ​ចូល​ខ្លួន​បំភ្លឺ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ម្ដង​ទៀត​នា​ថ្ងៃ​ទី​១១ ខែ​ឧសភា​ខាង​មុខ។ DJ រូប​នេះ សរសេរ​បន្ត​ថា៖ "សូម​កុំ​សួរ​ខ្ញុំ​ពី​រឿង​ទាំង​នោះ​ទៀត។ អរគុណ​ណាស់​សម្រាប់​ការ​យោគយល់ ហើយ​ខ្ញុំ​ពិត​ជា​សុំទោស​ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ​ខក​ចិត្ត​ដូច្នេះ"។

ក្រៅ​ពី DJ Katoy ប៉ូលិស​ថៃ​ក៏​បាន​ចាប់​ខ្លួន​អ្នក​គ្រប់គ្រង​ក្លឹប​នៅ​ទីនោះ​ផង​ដែរ។ ជន​សង្ស័យ​មាន​ឈ្មោះ​ថា Anapat Ruangurai វ័យ​៥០​ឆ្នាំ ត្រូវ​ចោទ​ពី​បទ​បើក​កន្លែង​កម្សាន្ត​ហួស​ម៉ោង​កំណត់ ហើយ​គ្មាន​អាជ្ញាប័ណ្ណ និង​លក់​គ្រឿង​ស្រវឹង​នៅ​ម៉ោង​ហាម​ឃាត់៕

ប្រភព៖ Coconut   ប្រែសម្រួល៖ ឈាង

អត្ថបទថ្មី